681 ezgif.com resize
Swift cc time

លោក ត្រាំ ដាក់លក្ខខណ្ឌចំនួន២ឱ្យគុយបា ដើម្បីប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសគុយបាក្នុងពេលឆាប់ៗខាងមុខ ឬអាចនឹងមានវិធានការផ្សេងទៀត ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ បានបញ្ជាក់ថា ភាគីគុយបាក៏ចង់មានកិច្ចព្រមព្រៀងផងដែរ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកនឹងដោះស្រាយបញ្ហាជាមួយប្រទេសអ៊ីរ៉ង់ឱ្យរួចរាល់ជាមុនសិន។លោក ដូណាល់ ត្រាំ ក៏បានប្រើសម្តីធ្ងន់ៗ ដោយលើកឡើងថា គុយបាអាចនឹងរងនូវការ «ចូលគ្រប់គ្រងដោយសន្តិវិធី» (friendly takeover) ឬក៏អាច «មិនមែនដោយសន្តិវិធី» នោះទេ។

ជាការឆ្លើយតបស្របគ្នា ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានបញ្ជាក់នៅក្នុងវីដេអូដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃសុក្រថា លោកបានទទួលស្គាល់ថា ប្រទេសរបស់លោកបានចាប់ផ្ដើមការចរចាជាមួយអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា ខណៈគុយបាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលរាប់ទសវត្សរ៍។ បច្ចុប្បន្ន គុយបាកំពុងខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង ដែលបង្ខំឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស និងប៉ះពាល់ដល់សេវាសាធារណៈជាច្រើន។

ជាចុងក្រោយ ភាគីអាម៉េរិកបានបង្ហើបថា ការបន្ធូរបន្ថយសម្ពាធណាមួយ គឺអាស្រ័យលើការធ្វើសម្បទានផ្នែកនយោបាយ និងសេដ្ឋកិច្ចពីទីក្រុងហាវ៉ាណា ខណៈដែលមេដឹកនាំគុយបានៅតែប្រកាន់ជំហរទាមទារឱ្យមានការគោរពដល់ឯករាជ្យភាពរបស់ខ្លួន។

Khcct banner

អត្ថបទទាក់ទង