681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាលសម្រេចបង្កើតកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង ដែលអាចឱ្យទំនិញឆ្លងកាត់បាន ២លានតោនក្នុងមួយឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។

បើតាមអនុក្រឹត្យ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង មានដែនទឹកនិងដីគោក។ ដែនទឹកនៃកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងមាន២ផ្នែក ជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ក្នុងនោះ ផ្នែកទី១ មានទំហំ៩០ ៤៧១,៨៦(កៅសិបពាន់បួនរយចិតសិបមួយក្បៀសប៉ែតសិបប្រាំមួយ) ម៉ែត្រការ៉េ ស្ថិតនៅតាមច្រាំងទន្លេដែលជ្រុងសងខាងនីមួយៗមានប្រវែង១០០(មួយរយ)ម៉ែត្រ រួមទាំងដីចំណី ទន្លេ និងមានប្រវែង៩២៩,៤៦(ប្រាំបួនរយម្ភៃប្រាំបួនក្បៀសសែសិបប្រាំមួយ)ម៉ែត្រ ស្របតាមបណ្ដោយទន្ល និងផ្នែកទី២ មានទំហំ១៣២ ០០០,៧៧(មួយរយសាមសិបពីរពាន់ក្បៀសចិតសិបប្រាំពីរ)ម៉ែត្រការ៉េ ស្ថិតនៅ ជាប់កោះឫស្សីដែលជ្រុងសងខាងនីមួយៗមានប្រវែង១២០(មួយរយម្ភៃ)ម៉ែត្រ និងមានប្រវែង១ ១០០(មួយ ពាន់មួយរយ)ម៉ែត្រ ស្របតាមបណ្ដោយកោះឫស្សី។

ដីគោកនៃកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងមាន២ផ្នែក ផ្នែកទី១ ជាកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន ខេអិលភី.ធី ត្រេនឌ័រថេសិន ឯ.ក មានទំហំ២២០ ៧២៣,៣០(ពីររយម្ភៃពាន់ប្រាំពីររយម្ភៃបី ក្បៀស សាមសិប)ម៉ែត្រការ៉េ និងផ្នែកទី២ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតនៅលើដីកោះឫស្សីក្នុង ទន្លេសាប មានទំហំ១៣៨ ០១៣,៨៦(មួយរយសាមសិបប្រាំបីពាន់សូន្យដប់បីក្បៀសប៉ែតសិបប្រាំមួយ)ម៉ែតការ៉េ។

កំពង់ផែពហុបំណងនិងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងមានស្ពានតភ្ជាប់រវាងដីគោកផ្នែកទី១ និងដីកោះ ផ្នែកទី២ ដើម្បីធានាការតភ្ជាប់និងការប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរួមមាន អាហារដ្ឋាន ទីលានស្តុកទំនិញ ចំណតនាវា ទីលានស្តុកកុងតឺន័រ ឃ្លាំងស្តុកទំនិញ អគាររដ្ឋបាល អគារត្រួតពិនិត្យទំនិញ អគារស្នាក់នៅ ជញ្ជីងថ្លឹងរថយន្ត និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងការការពារបរិស្ថាន សម្រាប់ប្រតិបត្តិការទាំងមូលនៃកំពង់ផែនេះ។

បើតាមអនុក្រឹត្យដដែល រាជរដ្ឋាភិបាលបានកំណត់ឱ្យក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ទ័រថេសិន ឯ.ក ធ្វើជាអង្គគ្រប់គ្រង ដែលមានភារកិច្ចរៀបចំផែនការអភិវឌ្ឍ ការសាងសង់ ឬជួសជុលកំពង់ផែ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងការប្រមូលថ្លៃសេវាកម្មកំពង់ផែស្របតាមបទប្បញ្ញត្តិជាធរមាន៕


Khcct banner

អត្ថបទទាក់ទង