681 ezgif.com resize
Swift cc time

គម្រោងកាត់បន្ថយភាពក្រីក្រ នៅស្រុកភ្នំព្រឹក ជួយកសិករឱ្យទទួលបានចំណូលសរុបជាង៥លានរៀល ពីការលក់កសិផលក្នុងខែកុម្ភៈ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាគម្រោងដែលបានផ្ដួចផ្ដើមឡើងដោយលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។ គម្រោងនេះ ស្ថិតក្នុងទម្រង់ជាកសិកម្ម ដោយមានការសាងសង់ជាផ្ទះសំណាញ់ និងដាំដុះបន្លែ ដែលគម្រោងនេះបានជួយកសិករជាច្រើនឱ្យមានជីវភាពប្រសើរឡើង ក្នុងនោះគម្រោងនេះបានផ្តល់ទិន្នផលបន្លែជាង ៣,៥ ពាន់គីឡូក្រាម និងចំណូលសរុបជាង ៥លានរៀល ក្នុងខែកុម្ភៈកន្លងទៅនេះ។

គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គម្រោងមានគោលដៅពង្រីកវិសាលភាពទៅតំបន់នានា ទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

គម្រោងនេះ បានចាប់ផ្តើមសាងសង់ផ្ទះសំណាញ់ នាដើមឆ្នាំ២០២៥ និងបានចាប់ផ្ដើមដាំដុះបន្លែបានពេញលេញ នៅអំឡុងឆមាសទី១ ឆ្នាំ២០២៥។ បច្ចុប្បន្ននេះ គម្រោងទទួលបានកសិករក្រីក្រចូលរួមចំនួន ១៣ គ្រួសារ និងមានផ្ទះសំណាញ់សរុបចំនួន ៥២ខ្នង សម្រាប់ដាំដុះបន្លែសុវត្ថិភាព ស្របតាមបច្ចេកទេស និងការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះក្នុងវិស័យកសិកម្ម។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ គម្រោងកាត់បន្ថយភាពក្រីក្រ នៅស្រុកភ្នំព្រឹក បានប្រមូលផលបន្លែចំនួន ៧មុខ រួមមាន៖ ផ្កាខាត់ណាខៀវ, ផ្កាខាត់ណាលឿង, ខាត់ណាដើមកំប៉ោង, ស្ពៃតឿ, ស្ពៃក្រញាញ់, ស្ពៃក្តោប និងប៉េងប៉ោះឈើរី ដែលទទួលបានទិន្នផលសរុបចំនួន ៣ ៥៤២ គីឡូក្រាម និងចំណូលសរុបចំនួន ៥ ៣៩៦ ៣២០ រៀល ៕


Khcct banner

អត្ថបទទាក់ទង