681 ezgif.com resize
Swift cc time

អាម៉េរិក បន្ធូរបន្ថយ«ទណ្ឌកម្មលើប្រេងរុស្ស៊ី»ដើម្បីទប់ស្កាត់តម្លៃថាមពលហក់ឡើងខ្លាំងដោយសារវៃអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

 វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកនៅថ្ងៃសុក្រនេះ បានសម្រេចផ្ដល់ការអនុញ្ញាតជាបណ្ដោះអាសន្នដល់បណ្ដាប្រទេសនានា ក្នុងការបញ្ជាទិញប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ីដែលកំពុងដឹកជញ្ជូនតាមកប៉ាល់នៅលើផ្ទៃសមុទ្រ ដើម្បីទប់ស្កាត់ការហក់ឡើងនៃតម្លៃថាមពលសកលដែលបង្កឡើងដោយសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។នេះបើតាមការចុះផ្សាយរបស់កាសែតBBC។

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បានបញ្ជាក់ថា វិធានការនេះមានសុពលភាពរហូតដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦។ នេះគឺជាជំហានយុទ្ធសាស្ត្រដើម្បីរក្សាស្ថិរភាពទីផ្សារ បន្ទាប់ពីតម្លៃប្រេងបានហក់ឡើងលើស ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារការបិទច្រកសមុទ្រ Hormuz និងការវាយប្រហារលើនាវាដឹកជញ្ជូនក្នុងតំបន់ឈូងសមុទ្រ។ លោក Bessent បានសង្កត់ធ្ងន់ថា នេះគឺជាវិធានការរយៈពេលខ្លីដែលផ្ដោតតែលើប្រេងដែលកំពុងស្ថិតក្នុងការដឹកជញ្ជូនស្រាប់ប៉ុណ្ណោះ ហើយវានឹងមិនផ្ដល់ផលប្រយោជន៍ហិរញ្ញវត្ថុដ៏សំខាន់ដល់រដ្ឋាភិបាលរុស្ស៊ីឡើយ។

ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសបញ្ចេញប្រេងបម្រុងចំនួន ៤០០ លានបារ៉ែល ខណៈដែលរដ្ឋាភិបាលអាម៉េរិកបានត្រៀមលក្ខណៈបញ្ជូនក្បួននាវាចម្បាំងដើម្បីការពារកប៉ាល់ដឹកជញ្ជូនឆ្លងកាត់តំបន់ជម្លោះ ដើម្បីធានាថាការផ្គត់ផ្គង់ថាមពលពិភពលោកនឹងមិនត្រូវបានកាត់ផ្ដាច់ដោយសារភាពតានតឹងជាមួយអ៊ីរ៉ង់នោះទេ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យពីស្ថាប័នតាមដានទណ្ឌកម្មសកល Castellum.AI និងរបាយការណ៍របស់ ក្រសួងរតនាគារអាម៉េរិក (OFAC) បានបង្ហាញថា រុស្ស៊ីបានវ៉ាដាច់កូរ៉េខាងជើងក្លាយជាប្រទេសដែលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានមុខសញ្ញាចំនួនជាង ៥,០០០ ត្រូវបានកំណត់គោលដៅ ចាប់តាំងពីឆ្នាំ ២០២២៕

ការបន្ធូរបន្ថយនៅពេលនេះ ត្រូវបានគេមើលឃើញថាជាការផ្អាកមួយរយៈពេលខ្លី ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ចអាម៉េរិក និងពិភពលោកតែប៉ុណ្ណោះ។

Khcct banner

អត្ថបទទាក់ទង