681 ezgif.com resize
Swift cc time

អាម៉េរិកចាយលុយអស់ជាង ១១ ប៊ីលានដុល្លារ ត្រឹមរយៈពេល៦ថ្ងៃដំបូងនៃសង្គ្រាមលើអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប៉ាន់ប្រមាណក្នុងកិច្ចប្រជុំបិទទ្វារជាមួយព្រឹទ្ធសភាថា សហរដ្ឋអាម៉េរិក បានចំណាយថវិកាយ៉ាងហោចណាស់ ១១,៣ ប៊ីលានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃដំបូងនៃសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ក្នុងចំណោមថវិកាទាំងនោះ មានប្រហែល ៥,៦ ប៊ីលានដុល្លារ ត្រូវបានចំណាយទៅលើគ្រាប់រំសេវ និង អាវុធយុទ្ធភណ្ឌ ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃដំបូងនៃប្រតិបត្តិការវាយប្រហារតាមអាកាស។

សមាជិកសភាអាម៉េរិក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា ជម្លោះដ៏តានតឹងជាមួយអ៊ីរ៉ង់នេះនឹងធ្វើឱ្យប៉ះពាល់ដល់ស្ដុកអាវុធយោធារបស់អាម៉េរិក ខណៈដែលសេតវិមានត្រូវបានគេរំពឹងថា នឹងស្នើសុំកញ្ចប់ថវិកាបន្ថែមពីសភា អាចមានចំនួនរហូតដល់ ៥០ ប៊ីលានដុល្លារ ដើម្បីបន្តប្រតិបត្តិការយោធានេះ។

គួរបញ្ជាក់ថា សង្គ្រាមដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ តាមរយៈការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សប្រហែល ២,០០០ នាក់ បាត់បង់ជីវិត (ភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់) និង បានរុញច្រានទីផ្សារថាមពលពិភពលោកឱ្យធ្លាក់ចូលក្នុងភាពវឹកវរយ៉ាងខ្លាំង។នេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារ រ៉យទ័រ៕

Khcct banner

អត្ថបទទាក់ទង