681 ezgif.com resize
Swift cc time

កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីល ស្របពេលមានព័ត៌មានថាអាម៉េរិក«ដកប្រព័ន្ធការពារអាកាស»ចេញពីកូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូស (Cruise Missiles) ចេញពីនាវាចម្បាំងស៊េរីទំនើបបំផុតរបស់ខ្លួន ជាលើកទី២ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ បង្ហាញមហិច្ឆតាពទីក្រុងព្យុងយ៉ាង ក្នុងការពង្រឹងអាវុធវាយប្រហារពីផ្ទៃសមុទ្រទៅផ្ទៃដី។

តាមការចុះផ្សាយរបស់សារព័ត៌មានBloomberg ការបាញ់សាកល្បងនេះបានកើតឡើង ចំពេលដែលមានសេចក្តីរាយការណ៍ជាច្រើនថា សហរដ្ឋអាម៉េរិកកំពុងសម្រេចចិត្តផ្លាស់ប្តូរ និងដកធនធាននៃប្រព័ន្ធការពារអាកាសមួយចំនួនចេញពីប្រទេសកូរ៉េខាងត្បូង ដើម្បីយកទៅពង្រឹងសមត្ថភាពការពារ និងវាយប្រហារនៅក្នុងជម្លោះជាមួយប្រទេសអ៊ីរ៉ង់វិញ។

ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់អាម៉េរិកនេះ បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីបញ្ហាសន្តិសុខនៅតំបន់អាស៊ីបូព៌ា ខណៈដែលកូរ៉េខាងជើងឆ្លៀតឱកាសបង្កើនសកម្មភាពយោធារបស់ខ្លួន ក្នុងកំឡុងពេលដែលមហាអំណាចអាម៉េរិកកំពុងជាប់ដៃនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។

Khcct banner

អត្ថបទទាក់ទង