ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំបន្ទាន់មួយនាព្រឹកនេះ ដើម្បីពិភាក្សាពាក់ព័ន្ធនិងសំណើរសម្ដេចនាយករដ្ឋមន្រ្តី ចំពោះសិស្សថ្នាក់ទី១២ ដែលតម្រូវឱ្យជាប់ដោយស្វ័យប្រវត្ត។ ការបើកកិច្ចប្រជុំនេះបន្ទាប់ពីការថ្លែងរបស់សម្ដេចកាលពីថ្ងៃម្សិលមិញនេះ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានគោរព និងទទួលអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីដែលស្នើសុំឱ្យសិស្សថ្នាក់ទី១២ជាប់ការប្រឡងដោយស្វ័យប្រវត្ត តែយ៉ាងណានោះ ក្រសួងអប់រំកំពុងពិភាក្សាត្រួតពិនិត្បន្ថែមទៀតចំពោះបញ្ហានេះ។
តាមការបញ្ជាក់ពីក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានទទួលអនុសាសន៍របស់សម្ដេច ដោយនឹងរៀបចំក្រុមការងារពិភាក្សាផ្ទៃក្នុងអំពីបញ្ហានៃការប្រឡងបាក់ឌុប ហើយលទ្ធផលយ៉ាងណានោះ ក្រសួងនឹងជម្រាបជូននាពេលបន្ទាប់។
សូមជម្រាបជូនថា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១៥ ធ្នូ កន្លងទៅ បានប្រកាសថា ការប្រឡងបាក់ឌុបនៅថ្ងៃទី១១ មករា ឆ្នាំ២០២១ គឺមិនអាចធ្វើទៅរួចបានទេ ព្រោះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់ចប់ ហើយស្នើឱ្យសិស្សថ្នាក់ទី១២ ជាប់ការប្រឡងដោយស្វ័យប្រវត្តផងដែរ៕