681 ezgif.com resize
Swift cc time

កម្ពុជាជោគជ័យក្នុងការនាំចេញ ផលិតផល«អាហារសត្វឆ្កែ»ចំនួន២៥តោនទៅកាន់ទីផ្សារចិនជាលើកដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ចិន៖ ក្រុមហ៊ុនចិន Wenzhou Yuanfei Pet Products Co., Ltd. ជាក្រុមហ៊ុនផលិតអាហារសត្វឆ្កែ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បាននាំចូលវត្ថុធាតុដើមផលិតអាហារសត្វឆ្កែ ប្រភេទទំពារមួយមុខទម្ងន់ ២៥តោន ពីកម្ពុជាដោយជោគជ័យ បន្ទាប់ពីបានទទួលការត្រួតពិនិត្យ និង អនុញ្ញាតពីគយក្រុងវ៉ឺនចូវ (Wenzhou) ប្រទេសចិនរួចរាល់។នេះគឺជាលើកដំបូងនៅក្នុងប្រទេសចិន ដែលនាំចូលពីកម្ពុជា បន្ទាប់ពីអ៊ូសបេគីស្ថាន ថៃ និង ប្រេស៊ីល។

ប្រធានក្រុមហ៊ុន Wenzhou Yuanfei Pet Products Co., Ltd. លោក Zhuang Mingyun បានបញ្ជាក់ថា វត្ថុធាតុដើមសំខាន់សម្រាប់អាហារសត្វចិញ្ចឹមប្រភេទទំពាររបស់សត្វឆ្កែមានដូចជា ស្បែកគោស្រទាប់ទីពីរ ការផ្គត់ផ្គង់ក្នុងស្រុកមានកម្រិត ហើយតម្លៃគឺខ្ពស់ជាងតំបន់អាស៊ីអាគ្នេយ៍ប្រហែល១០% ទៅ ៥០%។

ដោយសារតែកង្វះខាតនៃវត្ថុធាតុដើមក្នុងស្រុក និងតម្លៃថ្លៃ ទើបក្រុមហ៊ុនមួយនេះសម្រេចបោះទុនវិនិយោគបង្កើតរោងចក្រផ្ទាល់ខ្លួននៅកម្ពុជា សម្រាប់នាំចូលវត្ថុធាតុដើមពីកម្ពុជាចូលទីផ្សាររបស់ខ្លួននៅចិន។ ជាមួយគ្នានេះ គយក្រុង Wenzhou ក៏បានបង្កើតក្រុមការងារជំនាញ ដើម្បីដោះស្រាយបញ្ហាកង្វះខាតវត្ថុធាតុដើម ក្នុងនោះកាលពីខែមេសា ឆ្នាំ២០២៤ ក្រោមការខិតខំប្រឹងប្រែងពីគ្រប់ភាគី អគ្គនាយកដ្ឋានគយចិន និងក្រសួងកសិកម្មកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពី«តម្រូវការអនាម័យ និងការត្រួតពិនិត្យសម្រាប់ការនាំចូលផលិតផលពាក់កណ្តាលសម្រេចពីកម្ពុជាសម្រាប់កែច្នៃជាអាហារសត្វចិញ្ចឹម»។

នៅខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីប្រកាសស្តីពី តម្រូវការអនាម័យ និង ការត្រួតពិនិត្យសម្រាប់ការនាំចូលផលិតផលពាក់កណ្តាលសម្រេចពីកម្ពុជា សម្រាប់កែច្នៃជាអាហារសត្វចិញ្ចឹម បានបើកទ្វារអនុញ្ញាតសម្រាប់ការនាំចូលផលិតផលពាក់កណ្តាលសម្រេចពីកម្ពុជា។នៅខែសីហា ឆ្នាំ២០២៤ រោងចក្រចំនួន ៤ នៅកម្ពុជា បានបញ្ចប់ការចុះបញ្ជីសហគ្រាសផលិតក្រៅប្រទេសជាមួយអគ្គនាយកដ្ឋានគយចិនដោយជោគជ័យ ធ្វើឱ្យការនាំចូលវត្ថុធាតុដើមពីកម្ពុជាអាចដំណើរការបាន។

លោក Zhuang Mingyun បាននិយាយថា «ប៉ុន្មានឆ្នាំនេះ សេដ្ឋកិច្ចសត្វចិញ្ចឹមមានការរីកចម្រើនលឿនជាងមុន យើងក៏ត្រូវការស្វែងរកមធ្យោបាយកាត់បន្ថយថ្លៃដើម និង បង្កើនប្រសិទ្ធភាពបន្ថែមទៀត។ឥឡូវនេះ យើងអាចនាំចូលវត្ថុធាតុដើមពីរោងចក្រផ្ទាល់ខ្លួនរបស់យើងនៅកម្ពុជាបានយ៉ាងរលូន ជារឿងល្អណាស់សម្រាប់ក្រុមហ៊ុនយើង និង សូម្បីតែឧស្សាហកម្មទាំងមូល»។

គួរបញ្ជាក់ថា ទីប្រជុំជន Pingyang នៃទីក្រុង Wenzhou គឺជាទីប្រជុំជនពិសេសដំបូងគេរបស់ប្រទេសចិនជាមូលដ្ឋានផលិត និង នាំចេញអាហារសត្វចិញ្ចឹមប្រភេទទំពារ ដ៏សំខាន់មួយនៅក្នុងប្រទេសចិន ដោយផលិតផលត្រូវបាននាំចេញទៅកាន់អឺរ៉ុប អាម៉េរិក និង តំបន់ដទៃទៀត។រយៈពេល២ដើមឆ្នាំ២០២៦ ការនាំចេញអាហារសត្វចិញ្ចឹមពីតំបន់ Pingyang បានឈានដល់ទឹកប្រាក់ ១២០ លានយ័ន៕

Khcct banner

អត្ថបទទាក់ទង