681 ezgif.com resize
Swift cc time

ឥណ្ឌូនេស៊ីបញ្ជាទិញមីស៊ីល BrahMos ក្នុងតម្លៃដល់ជាង៣០០លានដុល្លារអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានចុះកិច្ចព្រមព្រៀងជាមួយឥណ្ឌាដើម្បីទិញប្រព័ន្ធមីស៊ីល BrahMos ដែលមានតម្លៃពី ២០០ លានដុល្លារអាម៉េរិកទៅ ៣៥០ លានដុល្លារអាម៉េរិក ដោយកិច្ចព្រមព្រៀងនេះគឺ "ជាផ្នែកមួយនៃការធ្វើទំនើបកម្មផ្នែករឹងយោធា និងសមត្ថភាពការពារជាតិ ជាពិសេសនៅក្នុងវិស័យសមុទ្រ"របស់ប្រទេសឥណ្ឌូនេស៊ី និង ឥណ្ឌា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌូនេស៊ីលោក Rico Ricardo Sirait បានប្រាប់រ៉យទ័រកាលពីនៅថ្ងៃចន្ទ។

អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌូនេស៊ីលោក Rico Ricardo Sirait

បើតាមលោក Rico Ricardo Sirait បញ្ជាទិញនេះគឺដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌូនេស៊ី និងឥណ្ឌាក្នុងវិស័យការពារជាតិ និងជំរុញសមត្ថភាពទប់ស្កាត់ក្នុងការការពារអធិបតេយ្យភាពជាតិ។ លោក Rico បានបដិសេធមិនបញ្ជាក់ពីតម្លៃសរុបនៃកិច្ចព្រមព្រៀងនោះទេ នៅពេលដែលត្រូវបានសួរថាតើតម្លៃសរុបសម្រាប់មីស៊ីលនៅតែស្ថិតនៅ ៤៥០លានដុល្លារអាម៉េរិកឬអត់ ដែលត្រូវបានរាយការណ៍ដោយ South China Morning post ក្នុងខែធ្នូឆ្នាំមុន។

ក្រុមហ៊ុន BrahMos បានសម្រេចកិច្ចព្រមព្រៀងបរទេសលើកដំបូងរបស់ខ្លួនជាមួយប្រទេសហ្វីលីពីន ដែលជាប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍របស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២២។ យោងតាមកាសែត Jakarta Globe ទីក្រុងម៉ានីលបានបញ្ជាទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវាដែលមានមូលដ្ឋានលើឆ្នេរសមុទ្ររបស់ក្រុមហ៊ុន BrahMos ក្នុងតម្លៃជិត ៣៧៥ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២២។

ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវដេលីមានផលិតប្រព័ន្ធមីស៊ីលទាំងប្រភេទមូលដ្ឋានលើដីគោក លើអាកាស លើនាវា និងលើនាវាមុជទឹក៕

Khcct banner

អត្ថបទទាក់ទង