681 ezgif.com resize
Swift cc time

តម្លៃប្រេងក្នុងមួយបារ៉ែលធ្លាក់ចុះមក«៨៥ដុល្លារ»ក្រោយត្រាំព្រមានវ៉ៃអ៊ីរ៉ង់ឡើងដល់២០ដងនៃកម្លាំងបច្ចុប្បន្នបើហ៊ានបិទច្រកសមុទ្រហម៊ុស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ តម្លៃប្រេងឆៅនៅអាម៉េរិកធ្លាក់ចុះយ៉ាងគំហុកនៅយប់ថ្ងៃចន្ទចុះមកវិញត្រឹមតែ ៨៥ដុល្លារ ក្នុងមួយបារ៉ែល (១៥៩លីត្រ) ក្រោយពីឡើងដល់១១១ដុល្លារកាលពីពេលព្រឹកថ្ងៃច័ន្ទ។ ការធ្លាក់ចុះនេះក្រោយពីលោកប្រធានាធិបតីត្រាំថ្លែងថាសង្គ្រាមនៅអ៊ីរ៉ង់ជិតចប់ទាំងស្រុងហើយ គឺសម្រេចបានមុនពេលកំណត់។ លោកត្រាំក៏បានព្រមានទៅអ៊ីរ៉ង់ថាបើអ៊ីរ៉ង់ហ៊ានបិទច្រកសមុទ្រហម៊ុស (Strait of Hormuz) នោះអាម៉េរិកនិងវ៉ៃអ៊ីរ៉ង់រហូតដល់គុណនិង២០ដងនៃចំនួនកម្លាំងដែលអាម៉េរិកកំពុងតែវ៉ៃលើអ៊ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះ។

ថ្លែងនៅក្នុងប្រព័ន្ធ TRUST SOCIAL លោកដូណាល់ត្រាំបានរៀបរាប់ថាប្រសិនបើអ៊ីរ៉ង់ធ្វើអ្វីមួយដែលបញ្ឈប់លំហូរប្រេងនៅក្នុងច្រកសមុទ្រ Hormuz ពួកគេនឹងត្រូវសហរដ្ឋអាម៉េរិកវាយប្រហារខ្លាំងជាងការវាយប្រហារពីមុនដល់ទៅម្ភៃដង។ លើសពីនេះ យើងនឹងកម្ចាត់គោលដៅដែលអាចបំផ្លាញបានយ៉ាងងាយស្រួល ដែលនឹងធ្វើឱ្យអ៊ីរ៉ង់មិនអាចកសាងប្រទេសជាតិឡើងវិញ លោកថាសេចក្តីស្លាប់ ភ្លើង និងកំហឹងនឹងគ្រប់គ្រងលើពួកគេ ប៉ុន្តែលោកសង្ឃឹម និងអធិស្ឋានថារឿងបែបនេះនឹងមិនកើតឡើងទេ។

គួររម្លឹកថាច្រកសមុទ្រហម៊ុស (Strait of Hormuz) គឺជាផ្លូវទឹកដ៏តូចចង្អៀត ប៉ុន្តែមានសារៈសំខាន់បំផុតនៅក្នុងពិភពលោកសម្រាប់វិស័យថាមពល និងភូមិសាស្ត្រនយោបាយ វាជាច្រកចេញចូលតែមួយគត់ដែលភ្ជាប់ ឈូងសមុទ្រពែរ្ស (Persian Gulf) ទៅកាន់ ឈូងសមុទ្រអូម៉ង់ និង មហាសមុទ្រឥណ្ឌា មានទទឹងប្រហែលតែ ៣៣ គីឡូម៉ែត្រស្ថិតនៅចន្លោះ ប្រទេសអូម៉ង់ (Oman) និង ប្រទេសអ៊ីរ៉ង់ (Iran) ច្រកនេះត្រូវបានគេប្រៀបប្រដូចទៅនឹង "សរសៃឈាមបេះដូង" នៃថាមពលពិភពលោក ដោយការដឹកជញ្ជូនប្រេង៖ ប្រហែល ២០% ទៅ ២៥% នៃប្រេងឆៅដែលប្រើប្រាស់ទូទាំងពិភពលោក ត្រូវដឹកតាមកប៉ាល់ឆ្លងកាត់ច្រកនេះជារៀងរាល់ថ្ងៃ (ប្រហែល ២១ លានបារ៉ែលក្នុងមួយថ្ងៃ)។ ប្រទេសធំដែលត្រូវការប្រេងដឹកឆ្លងកាត់ច្រកនេះមានដូចជា ចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកដែលពឹងផ្អែកខ្លាំងបំផុតលើប្រេងដែលឆ្លងកាត់ច្រកនេះ៕

Khcct banner

អត្ថបទទាក់ទង