681 ezgif.com resize
Swift cc time

ប្រមុខការទូតកម្ពុជា នឹងធ្វើទស្សនកិច្ចផ្លូវការ នៅសិង្ហបុរី ចាប់ពីថ្ងៃទី១០-១១ មីនា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក វីវៀន បាឡាគីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជួបពិភាក្សាការងារជាមួយលោក វីវៀន បាឡាគីស្សណា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរនឹងផ្តោតលើការ ជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកក់ក្តៅ តាមរយៈការស្វែងរកវិស័យថ្មីៗដែលមានសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។

ទស្សនកិច្ចផ្លូវការនេះបញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់ កម្រិតថ្មី ដោយប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែងនៅក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង