681 ezgif.com resize
Swift cc time

«សាសនិកឥស្លាម» មួយចំនួននៅថៃ ប្រមូលផ្ដុំគ្នាមុខស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងបាងកក ដើម្បីកាន់ទុក្ខជូនមេដឹកនាំអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ក្រុមកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត (Shia) នៅក្នុងប្រទេសថៃ បានរៀបចំការជួបជុំគ្នានៅមុខស្ថានទូតអ៊ីរ៉ង់ ប្រចាំទីក្រុងបាងកក ដើម្បីសម្តែងការកាន់ទុក្ខ និងសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក អាលី ខាមេនី (Ali Khamenei) មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិតក្រោយការវាយប្រហារតាមអាកាសដោយកងទ័ពអ៊ីស្រាអែល។

រាយការណ៍ប្រាប់កាសែតKhaosod តំណាងក្រុមម្នាក់បានបញ្ជាក់ថា ការមកជួបជុំជាង១ម៉ោងនេះ គឺធ្វើឡើងក្នុងគោលបំណងផ្តល់កម្លាំងចិត្តដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ តាមបែបសន្តិវិធីបំផុត។ ទន្ទឹមនឹងការសម្តែងសេចក្តីអាឡោះអាល័យ គេក៏បានសង្កេតឃើញមានការស្រែកថ្កោលទោសប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលជាភាគីពាក់ព័ន្ធក្នុងជម្លោះនេះផងដែរ។

ជាការឆ្លើយតបទៅនឹងការជួបជុំនេះ សមត្ថកិច្ចថៃបានដាក់ពង្រាយកម្លាំងដើម្បីការពារសុវត្ថិភាព និងគ្រប់គ្រងស្ថានការណ៍ឱ្យមានរបៀបរៀបរយ ដើម្បីបញ្ចៀសនូវរាល់បាតុភាពមិនប្រក្រតីណាមួយដែលអាចកើតមានឡើងនៅជុំវិញតំបន់ស្ថានទូត។

Khcct banner

អត្ថបទទាក់ទង