
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី១៥ ធ្នូនេះ បានប្រកាសប្រាប់ដល់សាធារណៈជនថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ១៩មុនគេមានជាង៤០ម៉ឺននាក់ ក្នុងនោះសុទ្ធតែជាអ្នកធ្វើការមានហានិភ័យខ្ពស់។
សម្តេច ហ៊ុន សែន ជូនចំពោះជនរួមជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងការទិញវ៉ាក់សាំងបានឱ្យដឹងថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ១៩មុនគេមានជាង៤២ម៉ឺននាក់ ក្នុងនោះសុទ្ធសឹងជាអ្នកធ្វើការមានហានិភ័យខ្ពស់មានដូចជា អ្នកប្រមូលសំរាម អនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឍ កីឡាករ កងទ័ព មន្ត្រីអប់រំសុខាភិបាល មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម រដ្ឋបាលជលផល និងមន្រ្តីផ្សេងៗទៀតដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់។
បច្ចុប្បន្ននេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ចកិច្ច បានចុះហត្ថលេខារួចហើយ ដើម្បីយកវ៉ាក់សាំងពី«យុទ្ធនាការ Covax» ចំនួន២០ភាគរយរួចហើយ។តែ២០ភាគរយនេះ ទទួលបានវ៉ាក់សាំងបានតែ៣ភាគរយនៃចំនួនប៉ុណ្ណោះ។ សម្តេចក៏បានឱ្យក្រសួងសុខាភិបាលបានចុះបញ្ជីជាអ្នកបញ្ជាទិញចំនួន១លានដុសថែមទៀត ហើយត្រូវបានបញ្ជូនទៅ មជ្ឈមណ្ឌលកូវ៉ាក់រួចហើយ៕