Img 1426
Swift cc time

ស្ត្រីឆ្នើម៤រូបនៃអង្គភាព CPU សកម្មក្នុងកិច្ច«ការពារកុមារ»តស៊ូដើម្បីកុមារកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ស្រ្តីក្លាហាននៅអង្គភាពការពារកុមារ (CPU) ចំនួន៤រូប សកម្មក្នុងសកម្មភាពកិច្ចការពារកុមារ ស៊ើបអង្កេតបទល្មើស និងផ្តល់សំលេងដល់កុមាររងគ្រោះ។ ស្រ្តីទាំង៤រូប បានចូលរួមចំណែកក្នុងកិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជា ដោយភ្ជាប់ការស៊ើបអង្កេតឯកទេសជាមួយការថែទាំសុខមាលភាពបែបស៊ីជម្រៅទៅដល់កុមារ និងក្រុមគ្រួសាររងគ្រោះ។

ក្នុងចំណោមស្ត្រីដែលដឹកនាំការខិតខំនេះ រួមមាន លោកស្រី សោម វឌ្ឍនា, លោកស្រី នួន សុនីតា, លោកស្រី លន់ ឈាងលាភ និង លោកស្រីវេជ្ជបណ្ឌិត លីន ណូវ៉ា ដែលពួកគេគឺជាភរិយា និងជាម្ដាយ ដែលមានតួនាទីប្រតិបត្តិការនៅកន្លែងកើតហេតុ កិច្ចការការពារកុមារ សេវាកម្មថែទាំសុខុមាលភាព និងសេវាកម្មផ្នែកវេជ្ជសាសស្រ្ត ដើម្បីផ្តល់ជាការថែទាំ និងភាពកក់ក្តៅដល់កុមាររងគ្រោះគ្រប់រូប។

Som Vathna, CPU’s Assistant Director of Child Protection Services

លោកស្រី សោម វឌ្ឍនា បានចូលរួមជាមួយ អង្គភាពការពារកុមារ (CPU) ក្នុងចំណោមបុគ្គលិកដំបូងគេ ហើយបានចំណាយពេល ១៣ឆ្នាំកន្លងទៅនេះក្នុងការស៊ើបអង្កេតបទល្មើសឃាតកម្ម និងរំលោភសេពសន្ថវៈលើកុមារ ថែមទាំងផ្តល់សេវាកម្មគាំទ្រជាបន្តបន្ទាប់ដល់កុមាររងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះ។ លោកស្រីគឺជាស្ត្រីដំបូងគេប្រចាំ CPU ដែលមានតួនាទីសម្ភាសន៍ផ្ទាល់ជាមួយកុមាររងគ្រោះ ដោយប្រើប្រាស់ជំនាញ និងបច្ចេកទេសសម្ភាសន៍ ដើម្បីអោយកុមាររងគ្រោះអាចរៀបរាប់ឡើងវិញអំពីព្រឹត្តការណ៍ដ៍រន្ធត់ដែលកើតឡើងទៅលើពួកគេ។

(from left) CPO Team Leader Lon Chheang Leap and Assistant Director of Child Protection Services Som Vathna.  

លោកស្រី លន់ ឈាងលាភ អាយុ៤២ឆ្នាំ បានចាប់ផ្តើមបម្រើការងារជាមួយអង្គភាពការពារកុមារ (CPU) កាលពីឆ្នាំ២០១៤ និងមកដល់ពេលបច្ចុប្បន្នមានតួនាទីដឹកនាំក្រុមការងារគាំពារកុមារ (CPO) នៃអង្គភាពការពារកុមារ (CPU)។ កន្លងមក លោកស្រីបានបម្រើការងារផ្នែកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាមួយអង្គការក្រៅរដ្ឋាភិបាល សម្រាប់ការជួយដល់ស្ត្រីនឹងកុមារ ដែលរងគ្រោះពីបទល្មើស ណាមួយ ។ តួនាទីរបស់លោកស្រីរួមមានការសម្ភាសន៍កុមាររងគ្រោះពីបទល្មើសកម្រិតធ្ងន់ និងផ្តល់សេវាកម្មដល់កុមាររងគ្រោះនឹងក្រុមគ្រួសាររបស់ពួកគេ អមដំណើរកុមាររងគ្រោះទៅមន្ទីរពេទ្យ និងតុលាកា មើលនិងជួយសម្របសម្រួលកិច្ចការរបស់ក្រុមការងារទាំងស្រុង។ ជាទូរទៅ លោកស្រី បានជួយទៅដល់ កុមាររងគ្រោះចំនួន ៣ទៅ៤នាក់ដោយផ្ទាល់ ជាប្រចាំក្នុងមួយខែ។

Noun Sonita, CPU’s National Manager of Welfare and Aftercare Services 

លោកស្រី នួន សុនីតា អាយុ ៤០ឆ្នាំ មានតួនាទីជាប្រធានផ្នែកសុខមាលភាព និងសេវាគាំពារ។ ក្រុមការងាររបស់លោកស្រីមានតួនាទីផ្តល់ការគាំទ្រដល់កុមាររងគ្រោះ និងក្រុមគ្រួសាររបស់គេ ក្នុងការទទួលបាននូវសេវាកម្មថែទាំជាបន្តបន្ទាប់ ក្រោយពីឧប្បត្តិហេតុដ៏គ្រោះថ្នាក់មួយបានកើតឡើង ដើម្បីធានាសុវត្ថិភាព ការជាសះស្បើយ ស្ថិរភាព ការអប់រំ និងសុខុមាលភាពរយៈពេលវែង។ លោកស្រី នួន សុនិតា មានកម្លាំងចិត្តពីបទពិសោធន៍ផ្ទាល់ខ្លួន ដោយបានលូតលាស់នៅក្នុងគ្រួសារក្រីក្រមួយ ក្នុងខេត្តកណ្តាល និងបានឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីបានបន្តការសិក្សា។ លោកស្រីបានចាប់ផ្តើមធ្វើការនៅអង្គភាពការពារកុមារ (CPU) ដំបូងឡើយខាងផ្នែកអនាម័យ ហើយតាមរយៈការខឹតខំប្រឹងប្រែង និងការដឹកនាំក្រុមការងារ លោកស្រីបានប្តូរទៅជាមន្ត្រីគាំពារកុមារ (CPO)។

Dr. Lin Nova, the CPU Manager of Clinical Medical Services

លោកស្រីវេជ្ជបណ្ឌិត លីន ណូវ៉ា អាយុ ៣៩ឆ្នាំ ជាប្រធានការិយាល័យវេជ្ជសាស្ត្រ ផ្គត់ផ្គង់លើសេវាកម្មវេជ្ជសាស្រ្ត និងព្យាបាលផ្លូវចិត្តសម្រាប់កុមាររងគ្រោះនិងក្រុមគ្រួសារ។ លោកស្រីវេជ្ជបណ្ឌិត ជាម្តាយសម្រាប់កូនប្រុសមួយ រួមចំណែកក្នុងការខិតខំបណ្តុះបណ្តាល និងលើកបង្កើនសមត្ថភាពគ្រូពេទ្យនៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យកោសល្យវិច័យលើកុមារ ដើម្បីធ្វើអោយប្រាកដថារាល់កុមាររងគ្រោះពីអំពើបៀតបៀនផ្លូវភេទទូទាំងប្រទេស ទទួលបានការពិនិត្យ និងព្យាបាល ប្រកបទៅដោយវិជ្ជាជីវៈ និងការថែទាំល្អបំផុត។

គួរបញ្ជាក់ថា ចាប់តាំងពីពេលបង្កើតឡើងកាលពីឆ្នាំ ២០១៣ អង្គភាពការពារកុមារ (CPU) គឺជាដៃគូរសហការដ៏សំខាន់មួយរបស់នគរបាលជាតិកម្ពុជា ក្នុងការងារស៊ើបអង្កេតបទល្មើសកម្រិតធ្ងន់ដែលប្រព្រឹត្តលើកុមារ និងស្វែងរកយុត្តិធម៌សម្រាប់កុមាររងគ្រោះ។ បច្ចុប្បន្នកាល អង្គភាពការពារកុមារ (CPU) ត្រូវបានទទួលស្គាល់ថាជាអង្គភាពឈានមុខគេក្នុងកិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជា ដោយភ្ជាប់ការស៊ើបអង្កេតឯកទេសជាមួយការថែទាំសុខមាលភាពបែបស៊ីជម្រៅទៅដល់កុមារ និងក្រុមគ្រួសាររងគ្រោះ៕


Khcct banner

អត្ថបទទាក់ទង