681 ezgif.com resize
Swift cc time

«កងទ័ពជើងទឹកថៃ» ត្រៀមនាវាជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ លោកឧត្តមនាវីឯក ផៃរ៉ូជ ហ្វួងចាន់ (Phairoj Fuangchan) មេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ កាលពីល្ងាចថ្ងៃ៥មីនា បានប្រកាសពីការត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋថៃនៅមជ្ឈិមបូព៌ា ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ង់។ ការបញ្ជាក់របស់លោកនេះស្របពេលដែលលោកបានលើកឡើងហេតុផលថាក្នុងករណីដែលស្ថានការណ៍រីករាលដាលខ្លាំងរហូតដល់មានការបិទដែនអាកាស ដែលមិនអាចធ្វើការជម្លៀសតាមយន្តហោះបាននោះនាវារបស់ថៃនឹងត្រូវដឹកពលរដ្ឋខ្លួនដែលនៅមជ្ឈិមបូព៌ាត្រឡប់មកស្រុកកំណើតវិញ។

បើតាមឧត្តមនាវីឯក ផៃរ៉ូជ ហ្វួងចាន់ សម្រាប់ការជម្លៀសពលរដ្ឋត្រឡប់ទៅប្រទេសថៃវិញ ដំបូងឡើយ កងទ័ពអាកាសនឹងក្លាយជាភ្នាក់ងារសំខាន់ដែលដោះស្រាយប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ លោកថាកងទ័ពជើងទឹកបានត្រៀមខ្លួនជួយជនជាតិថៃនៅមជ្ឈិមបូព៌ា ជាពិសេសនៅអ៊ីរ៉ង់ ក្នុងករណីមានស្ថានភាពធ្ងន់ធ្ងរដែលរារាំងការជម្លៀសតាមផ្លូវអាកាស។

លោកបញ្ជាក់ថាពេលនេះមានផែនការបន្ទាន់ដើម្បីប្រើប្រាស់នាវាដើម្បីផ្លាស់ទីមនុស្ស ដោយរៀបចំផែនការបម្រុងទុកក្នុងករណីមានសេណារីយ៉ូអាក្រក់បំផុតដូចជាការបិទដែនអាកាសដែលនឹងធ្វើឱ្យការជម្លៀសតាមផ្លូវអាកាសមិនអាចទៅរួច។

កងទ័ពជើងទឹកថៃបានដាក់ចេញវិធានការណ៍ភ្លាមៗសម្រាប់អនុវត្តដូចជា ការអនុញ្ញាតឱ្យមន្ត្រីធ្វើការពីផ្ទះ (Work from home) ការពន្យារពេលសកម្មភាពមិនចាំបាច់ និងការជំរុញឱ្យធ្វើដំណើររួមគ្នា (Carpooling) ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងគាំទ្រដល់គោលនយោបាយសន្សំសំចៃថាមពលឱ្យមានប្រសិទ្ធភាពបំផុត៕

Khcct banner

អត្ថបទទាក់ទង