ស្ថានទូតឥណ្ឌា៖រដ្ឋាភិបាលឥណ្ឌាប្រកាសផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ទៅលើជំនាញដូចជាវិស្វកម្ម បច្ចេកវិទ្យាព័ត៌មាន ស្ថាបត្យកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ រដ្ឋបាលពាណិជ្ជកម្ម គ្រប់គ្រង កសិកម្ម និងទស្សនៈវិទ្យាទៅសិក្សានៅប្រទេសឥណ្ឌា។
យោងតាមការចេញផ្សាយរបស់ស្ថានទូតឥណ្ឌា អាហារូបករណ៍នេះនឹងផ្តល់ឱ្យនូវការសិក្សាដោយឥតគិតថ្លៃ ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃចំណាយលើការធ្វើដំណើរទៅមក ការចំណាយទៅលើសៀវភៅសិក្សា និងការស្នាក់នៅផងដែរ។ បើបេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈតំណរភ្ជាប់ ឱ្យបានមុនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យដោយបំពេញពាក្យតាមអ៊ីនធឺណេតឱ្យបានត្រឹមត្រូវដោយភ្ជាប់នូវឯកសារមួយចំនួនដូចជា អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ព្រឹត្តិបត្តពិន្ទុ សេចក្តីថ្លែងការផ្ទាល់ខ្លួន និងឯកសារចាំបាចដទៃទៀត៕