681 ezgif.com resize
Swift cc time

លោក ត្រាំ ប្រើធនធានរ៉ែប្រេងវ៉េណេស៊ុយអេឡា ដើម្បីទប់ទល់នឹងវិបត្តិសង្គ្រាមមជ្ឈិមបូព៌ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ ការសម្រុកទាញយកប្រេង និងរ៉ែពីប្រទេសវេណេស៊ុយអេឡានាពេលនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដ៏សំខាន់របស់រដ្ឋបាលលោក ត្រាំ ដើម្បីទប់ទល់នឹងការកើនឡើងនៃតម្លៃថាមពលពិភពលោក និងការខ្វះខាតការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមសារព័ត៌មានThe Strait Times។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះតាមប្រព័ន្ធផ្សាយផ្សាយX ដោយសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អ្នកស្រី Delcy Rodríguez នាយករដ្ឋមន្រ្តីស្ដីទីវ៉េណេស៊ុយអេឡា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិកចូលមកវិនិយោគលើរ៉ែសំខាន់ៗដូចជា មាស ពេជ្រ និងកុលតង់ (Coltan)។

ទោះជាយ៉ាងណាក៏ដោយ អ្នកបរិស្ថានវិទ្យាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបំផ្លិចបំផ្លាញព្រៃឈើ និងការបំពុលប្រភពទឹកពីសកម្មភាពជីកយករ៉ែខុសច្បាប់ដែលកំពុងរីករាលដាលនៅក្នុងតំបន់ Orinoco arc។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងថ្មីៗរវាងក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា (PDVSA) និងសហរដ្ឋអាម៉េរិក ត្រូវបានធ្វើឡើងចំពេលមានការភ័យខ្លាចចំពោះការធ្លាក់ចុះនៃទិន្នផលប្រេងសកល ដែលបណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ចាប់តាំងពីខែមករាមក វេណេស៊ុយអេឡាបានដឹកជញ្ជូនប្រេងឆៅជាង ៨០ លានបារ៉ែលទៅកាន់សហរដ្ឋអាម៉េរិក រួចរាល់ហើយ។

Khcct banner

អត្ថបទទាក់ទង