681 ezgif.com resize
Swift cc time

លោក កែវ រតនៈ៖ កម្ពុជាមិនខ្វះប្រេងឥន្ធនៈប្រើទេ តែអាចឡើងថ្លៃ ខណៈអគ្គិសនីរក្សាតម្លៃដដែល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅចំពោះមុខប្រទេសកម្ពុជា នឹងមិនមានការខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នោះទេ តែតម្លៃអាចកើនឡើង។ បើទោះបីសង្គ្រាមនៅមជ្ឈឹមបូព៌ា ធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃក្តី ក៏ប្រជាពលរដ្ឋអាចប្រើប្រាស់អគ្គិសនី ដោយមានការឡើងថ្លៃនោះទេ។ ប្រសាសន៍ទាំងនេះ ត្រូវបានលើកឡើងក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

លោក កែវ រតនៈ បានមានប្រសាសន៍ថា ចំពោះកម្ពុជា នៅក្នុងពេលខាងមុខនេះ គឺមិនទាន់មានឃើញមានសញ្ញាណាមួយដែលថា កម្ពុជានឹងរងផលប៉ះពាល់បន្ទាន់ភ្លាម ចំពោះបញ្ហាផ្គត់ផ្គង់ទេ គឺមានន័យថា ក្រុមហ៊ុនដែនផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យកម្ពុជាទាំងអស់ ធានាការផ្គត់ផ្គង់នៅតែបន្តមិនមានការរអាក់រអួលនោះទេ។

រដ្ឋមន្រ្តីក្រសួងរ៉ែរូបនេះបានបន្ថែមថា អ្វីដែលនឹងកើតឡើងនោះគឺតម្លៃនឹងឡើង មានន័យថានៅពេលដែលប្រេងថ្មីនាំចូលមកដល់ទោះជាបញ្ហាផ្គត់ផ្គង់វាអាចមានការរំខាន ប៉ុន្តែនៅចំពោះមុខនេះមិនទាន់មានបញ្ហានោះទេ អាចនឹងមានស្ថានភាពឧស្ម័នមានការឡើងថ្លៃ ចំណុចនេះជាក្តីកង្វល់រួមរបស់ពិភពលោក។ ចំពោះបញ្ហានេះ ត្រូវបានបណ្តាប្រទេសក្នុងពិភពលោកស្នើឱ្យភាគីតុជម្លោះ ងាករកតុចរចា ដើម្បីរកសន្តិភាពឡើងវិញ ពីព្រោះកាលណាមានសង្គ្រាម គឺបង្កផលប៉ះពាល់ទាំងអស់គ្នា។

ជាមួយគ្នានេះ រដ្ឋមន្រ្តីរូបនេះបានអះអាងថា បើទោះជាសង្គ្រាមនៅមជ្ឈឹមបូព៌ា ធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ តែប្រជាពលរដ្ឋអាចប្រើប្រាស់អគ្គិសនី ដោយមានការឡើងថ្លៃនោះទេ ដោយសារកម្ពុជាមានប្រភពថាមពលគ្រប់គ្រាន់ ដែលទទួលបានពីវារីអគ្គិសនី ប្រភពថាមពលពីពន្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀត ដែលធានាបាននូវសន្តិសុខថាមពល៕

Khcct banner

អត្ថបទទាក់ទង