681 ezgif.com resize
Swift cc time

ក្រសួងពាណិជ្ជកម្ម ប្រាប់ឱ្យពលរដ្ឋ​ប្រើ​«​ប្រេង​សាំង»​ដោយសន្សំសំចៃ ក្រោយផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជាតំបន់ប្រេងសំខាន់ពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានប្រុងប្រយ័ត្ន និងប្រើប្រាស់​«​ប្រេង​សាំង»​ដោយសន្សំសំចៃ ខណៈពេលដែលពិភពលោកបច្ចុប្បន្ន ជាពិសេស តំបន់មជ្ឈិមបូព៌ា ជាតំបន់ប្រេងកំពុងជួបបញ្ហាជម្លោះយោធា។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ក្រោយពីមានជម្លោះផ្នែកយោធារវាង អាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ គ្រប់ប្រទេសទាំងអស់លើពិភពលោកសុទ្ធតែប្រុងប្រយ័ត្ន ក្នុងការលក់ចេញប្រេង ហើយតម្លៃប្រេងទៅមុនជៀសមិនផុតពីការឡើងថ្លៃនោះទេ បើសិនជម្លោះនេះនៅតែបន្តកើតមាន។

បើតាម លោក ប៉ែន សុវិជាតិ សព្វថ្ងៃនេះ ប្រភពប្រេងនាំចូលប្រទេសកម្ពុជា គឺបានមកពីប្រទេសសិង្ហបុរី វៀតណាម និងផ្នែកខ្លះមកពីប្រទេសចិន ជាប្រទេស ដែលមិនមែនជាអ្នកផលិតប្រេងធំនៅក្រុមប្រទេសនៅតំបន់មជ្ឈិមបូព៌ានោះទេ ហើយប្រសិនបើប្រទេសទាំងនោះជួបបញ្ហាខ្វះខាតប្រេងក្នុងស្រុកគេ នោះនឹងកាត់បន្ថយការនាំចេញ។មន្ត្រីរូបនេះ បានស្នើសុំដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវមានការរឹតត្បឹតខ្លះក្នុងការប្រើប្រាស់ប្រេង ឬប្រើក្នុងករណីណាចាំបាច់។

គួរបញ្ជាក់ថា ជម្លោះយោធានៅតំបន់ដើមបូព៌ា ឈានចូលដល់ថ្ងៃទី៤ហើយ។ជម្លោះនេះ នាំឱ្យច្រកសមុទ្រ​អកមូហ្ស ដែលជាផ្លូវឆ្លងកាត់នៃនាវាដឹកប្រេង និង ​ឧស្ម័ន​ដ៏សំខាន់បំផុត ត្រូវបិទខ្ទប់ទាំងស្រុង ហើយក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ​ទាំងអស់ សម្រេច​ផ្អាក​ចរាចរណ៍នាំឲ្យ​តម្លៃប្រេងឆៅហក់ឡើងថ្លៃ៕

Khcct banner

អត្ថបទទាក់ទង