681 ezgif.com resize
Swift cc time

ចិន-បារាំង ស្នើឱ្យបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងប្រឆាំងការប្រើកម្លាំងយោធារំលោភច្បាប់អន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានពិភាក្សាតាមទូរស័ព្ទនៅថ្ងៃ២មីនា ដើម្បីជំរុញឱ្យមានការបញ្ឈប់ជម្លោះ និងស្តារសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាឡើងវិញ។ លោក Wang Yi បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាទប់ស្កាត់រាល់សកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិ និងថាមិនគួរប្រើស្តង់ដារពីរនោះឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

តាមកិច្ចពិភាក្សាដដែល រដ្ឋមន្ត្រីការបរទេសបារាំង លោក Barrot បានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ គឺធ្វើឡើងដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ ហើយលោកបានអំពាវនាវឱ្យគ្រប់ភាគីវិលមករកការចរចាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់វិញ។

លោកបញ្ជាក់ថា ប្រទេសមហាអំណាចមិនត្រូវប្រើប្រាស់យកប្រៀបខ្លាំងខាងយោធារបស់ខ្លួន ដើម្បីវាយប្រហារលើប្រជាជាតិដទៃតាមអំពើចិត្តនោះឡើយ ព្រោះពិភពលោកនឹងមិនត្រូវត្រឡប់ទៅរក ការប្រើប្រាស់«ច្បាប់ព្រៃ» វិញនោះទេ។

Khcct banner

អត្ថបទទាក់ទង