681 ezgif.com resize
Swift cc time

ជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា អាចប៉ះពាល់ដល់«អ្នកដំណើរ»មកកម្ពុជាជាង ១ម៉ឺន២ពាន់នាក់ ក្នុងមួយសប្តាហ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា អាចប៉ះពាល់ដល់អ្នកដំណើរមកកម្ពុជាជាង ១ម៉ឺន២ពាន់នាក់ ក្នុងមួយសប្តាហ៍ ហើយបើនៅតែបន្តអូសបន្លាយនឹងអាចប៉ះពាល់ដល់អ្នកដំណើរប្រហែល ជាង ៥ម៉ឺននាក់ ក្នុងមួយខែ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មកកាន់ស៊ីស៊ីថាមស៍ នៅថ្ងៃទី៣មីនានេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ការតភ្ជាប់ដោយផ្ទាល់ ឬ ដោយប្រយោលទៅកាន់កម្ពុជា តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់(Hubs) ឈូងសមុទ្រមានក្រុមហ៊ុនអាកាសចរណ៍ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways - QR (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងដូហា), ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines - EK (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងឌូបៃ), និងក្រុមហ៊ុនអាកាសចរណ៍ Etihad Airways - EY (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងអាប៊ូដាប៊ី)។

ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានតួនាទីសំខាន់ និងជាបណ្តាញតភ្ជាប់សំខាន់របស់កម្ពុជា ទៅកាន់អឺរ៉ុប អាមេរិកខាងជើង អាហ្វ្រិក និងទេសចរណ៍ចូលមកពីតំបន់មជ្ឈិមបូព៌ា។ បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិការហោះហើរដែលភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេទិស) ដោយចំនួនចលនាជើងហោះហើរ ៤៦ ជើង/សប្តាហ៍ (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (រាប់បញ្ជួលជើងហោះហើរដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ៨ ជើង/សប្តាហ៍ (ទ្វេទិស)) និង ៦ ជើង/សប្តាហ៍ (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

មជ្ឈមណ្ឌលអាកាសចរណ៍(Hubs)ទាំងនេះ បម្រើជាច្រកផ្លាស់ប្តូរជើងហោះហើរ សម្រាប់ចរាចរណ៍អ្នកដំណើរចូល និងចេញពីកម្ពុជា។ តាមការប៉ាន់ស្មានផលប៉ះពាល់ជាអវិជ្ជមានបឋម អាចមានអ្នកដំណើរប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និងប្រហែល ៥១,៨៤០ នាក់ ក្នុងមួយខែ៕

Khcct banner

អត្ថបទទាក់ទង