681 ezgif.com resize
Swift cc time

អាម៉េរិកជះលុយជិត«៧៨០លានដុល្លារ»ក្នុងការវាយអ៊ីរ៉ង់ត្រឹម២៤ម៉ោងដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ យោងតាមទិន្នន័យដែលចងក្រងដោយទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា កងកម្លាំងសហរដ្ឋអាម៉េរិកបានចំណាយថវិកាប្រមាណ ៧៧៩,១៧ លានដុល្លារ (ស្មើនឹង ០,១% នៃកញ្ចប់ថវិកាការពារជាតិសរុបឆ្នាំ ២០២៦) ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងដំបូងនៃយុទ្ធនាការវាយលុកលើអ៊ីរ៉ង់កាលពីថ្ងៃ២៨ កុម្ភៈកន្លងទៅ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Middle East Monitor។

បញ្ជាការដ្ឋានកណ្តាលអាម៉េរិក (CENTCOM) បានបញ្ជាក់ពីការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ទំនើបៗបំផុត រួមមានយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit។ យន្តហោះចម្បាំង F-22, F-35 និងយន្តហោះដ្រូន MQ-9 Reaper រួមទាំងការបាញ់ស្រោចនូវគ្រាប់មីស៊ីល Tomahawk ប្រមាណ ២០០ គ្រាប់ ដែលមានតម្លៃជាង ៣៤០ លានដុល្លារ។

ក្រៅពីកម្លាំងអាកាស ប្រតិបត្តិការដ៏ធំសម្បើមនេះក៏មានការចូលរួមពីក្រុមនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគ្រឿង គឺ USS Abraham Lincoln និង USS Gerald R. Ford រួមជាមួយប្រព័ន្ធការពារមីស៊ីល Patriot និង THAAD ដែលធ្វើឱ្យការចំណាយលើប្រតិបត្តិការយោធានេះហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលដ៏ខ្លីបំផុត។

គួរបញ្ជាក់ថា CENTCOM គឺជាបញ្ជាការដ្ឋានយោធាអាម៉េរិកដែលទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា ដោយបានដាក់ពង្រាយកម្លាំងយ៉ាងសន្ធឹកសន្ធាប់ពី Missouri (សហរដ្ឋអាម៉េរិក) មកដល់អ៊ីរ៉ង់ដោយផ្ទាល់ ក្នុងរយៈពេលដ៏ខ្លីបំផុត៕

Khcct banner

អត្ថបទទាក់ទង