681 ezgif.com resize
Swift cc time

ថៃ សម្រេចបន្តផ្គត់ផ្គង់ប្រេងឥន្ទនៈនៅឡាវ ក្រោយប្រកាសផ្អាកនាំចេញបាន២៤ម៉ោង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ប្រទេសថៃនៅថ្ងៃ២មីនា បានប្រកាសថា រដ្ឋាភិបាលថៃសម្រេចលើកលែងឱ្យប្រទេសឡាវ បន្តនាំចូលប្រេងពីថៃបានដដែល បន្ទាប់ពីការប្រកាសផ្អាកការនាំចេញប្រេងឥន្ធនៈជាបណ្តោះអាសន្ន ដោយសារភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក។ ការសម្រេចនេះគឺដើម្បីការពារកុំឱ្យមានកង្វះខាតថាមពលនៅក្នុងប្រទេសជិតខាងមួយនេះ ដែលពឹងផ្អែកខ្លាំងលើការនាំចូលពីថៃ ជាពិសេសគឺប្រេងម៉ាស៊ូតដែលតំណាងឱ្យជាងមួយភាគបួននៃការនាំចូលសរុបពីថៃមកឡាវក្នុងឆ្នាំ ២០២៥។

យោងតាមការផ្សាយរបស់កាសែតThe Laotian Times ពលរដ្ឋរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ បារម្ភយ៉ាងខ្លាំងចំពោះការខ្វះថាមពលប្រើប្រាស់ ក្រោយការប្រកាសផ្អាកការនាំចូលពីថៃកាលពីថ្ងៃ១ខែមីនាកន្លងទៅ ដែលនាំឱ្យពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅចាក់ប្រេងឥន្ទនៈនៅតាមស្ថានីយនានា កាលពីថ្ងៃទី២ ខែមីនា រហូតមានជួររង់ចាំយ៉ាងវែង។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានចេញសារាចរណែនាំជាបន្ទាន់ ដោយតម្រូវឱ្យក្រុមហ៊ុននាំចូល និងចែកចាយប្រេងទាំងអស់ ត្រូវរាយការណ៍ពីផែនការផ្គត់ផ្គង់ប្រចាំថ្ងៃ និងបានហាមឃាត់ដាច់ខាតនូវការស្តុកទុកប្រេងទុកចំណេញ ឬការកែប្រែតម្លៃទីផ្សារ។

ជាការឆ្លើយតប អាជ្ញាធរឡាវបានអំពាវនាវដល់សាធារណជនកុំឱ្យមានការភ័យស្លន់ស្លោ ដោយបញ្ជាក់ថាការផ្គត់ផ្គង់ប្រេងក្នុងប្រទេសនៅតែមានស្ថិរភាព ប៉ុន្តែត្រូវប្រើប្រាស់ដោយការសន្សំសំចៃក្នុងអំឡុងពេលវិបត្តិនេះ។

Khcct banner

អត្ថបទទាក់ទង