681 ezgif.com resize
Swift cc time

អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប បានបញ្ចប់ការសាងសង់ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អគារសារមន្ទីរតេជោសន្តិភាព ត្រូវបានសាងសង់ដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលចាប់ផ្តេីមកាលពីដើមឆ្នាំ២០២៤ ត្រូវបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនានេះ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈJICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាពCMAC។

លោក ហេង រតនា អគ្គនាយកCMAC បានឱ្យដឹងថា អគារសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបញ្ចប់ការសាងសង់និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ១០៨មx១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុបចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាពទាំងមូលសរុបប្រមាណ១៤.៨ហិកតា។

លោក បន្ថែមថា សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈJICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាពCMAC។ អគារសន្ដិភាពនេះសាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តេីមកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនានេះ។ទន្ទឹមនឹងនេះពិធីផ្ទេរប្រគល់ និងប្រកាសដាក់ឱ្យប្រេីប្រាស់ជំនួយនេះជាផ្លូវការនឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ រូបភាព និងការតាក់តែងខាងក្នុងអគារបានបញ្ចប់។

គួរបញ្ជាក់ថា សារមន្ទីរតេជោសន្តិភាព ត្រូវបានកសាងឡេីងដេីម្បីថែរក្សាមរតកប្រវត្តិសាស្ត្រក្នុងស្មារតីរំលឹកចងចាំនូវទុក្ខសោកនាដកម្មនៃសង្គ្រាមនៅកម្ពុជា និងផ្សព្វផ្សាយវប្បធម៌សន្តិភាព សម្រាប់មនុស្សជាតិ។ ជាមួយគ្នានោះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានឯកភាពប្រសិទ្ធនាមសារមន្ទីរនេះថា«សារមន្ទីរតេជោសន្តិភាព»៕


Khcct banner

អត្ថបទទាក់ទង