681 ezgif.com resize
Swift cc time

ថៃប្រកាសផ្អាកនាំចេញប្រេងឥន្ធនៈ ដែលនាំឱ្យបារម្ភអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេសឡាវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ រដ្ឋាភិបាលថៃ នៅថ្ងៃ១មីនានេះ បានសម្រេចផ្អាកការនាំចេញប្រេងឥន្ធនៈទៅក្រៅប្រទេសជាបណ្តោះអាសន្ន ដែលវិធានការនេះ កំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសឡាវ ខណៈដែលឡាវពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលថាមពលពីប្រទេសជិតខាងមួយនេះ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។

យោងតាមកាសែតឡាវ The Laotian Times បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Auttapol Rerkpiboon ប្រកាសដាក់ប្រទេស ក្នុងស្ថានភាពអាសន្នផ្នែកថាមពល ដោយបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលតាមដានការផ្គត់ផ្គង់ និង ត្រៀមផែនការបម្រុងសម្រាប់ប្រើប្រាស់ក្នុងស្រុក។ លោកបានបញ្ជាក់ថា ការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាបានបង្ខំឱ្យថៃត្រូវផ្ដល់អាទិភាពលើសន្តិសុខថាមពលផ្ទាល់ខ្លួនជាមុនសិន។

បណ្តាញផ្សព្វផ្សាយឡាវ បានចាត់ទុកវិធានការរបស់ថៃនេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចឡាវ ដោយសារតែក្នុងឆ្នាំ ២០២៥ កន្លងទៅ ឡាវ បាននាំចូលទំនិញពីថៃដែលមានតម្លៃរហូតដល់ជាង ៤,៤ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះប្រេងម៉ាស៊ូតតែមួយមុខមានតម្លៃជាង ១ ប៊ីលានដុល្លារ។

បច្ចុប្បន្ន តម្លៃប្រេងនៅលើទីផ្សារសកលកំពុងហក់ឡើងខ្ពស់ភ្លាមៗ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនប្រេងធំៗបានផ្អាកការធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលឡាវ នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ដើម្បីឆ្លើយតបនឹងការផ្អាកការផ្គត់ផ្គង់ពីភាគីថៃនៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង