681 ezgif.com resize
Swift cc time

«សត្វទន្សោង»១ក្បាលបានស្លាប់ អាចដោយសារជាប់អន្ទាក់យូរថ្ងៃ នៅចំណុចភ្នំអណ្ដូង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្ដរមានជ័យ៖ មន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំរូងដែក នៅថ្ងៃទី២មីនានេះ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ភូមិសំព័រ ថាមានសត្វទន្សោង០១ក្បាលបានស្លាប់ នៅចំណុចភ្នំអណ្ដូង បន្ទាប់ពីមន្រ្តីបានទៅដល់ឃើញសត្វទន្សោងស្លាប់ពិតប្រាកដមែន ចំណុចភ្នំអណ្ដូង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។

បើតាមការពិនិត្យរបស់មន្រ្តីឧទ្យានុរក្ស ជាក់ស្ដែងឃើញថាសត្វទន្សោងនោះដាច់ជើងខាងក្រោយត្រឹមកជើងខាងស្ដាំ អាចដោយសារជាប់អន្ទាក់យូរថ្ងៃនៅក្បែរស្រះទឹកស្នាក់ការសហគមន៍ភ្នំអណ្តូង ស្ថិតភូមិសាស្រ្តភូមិសំព័រ ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

គួរឲ្យដឹងថា សត្វនោះមានទម្ងន់ប្រហែល៧៥០គីឡូក្រាម។ មន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ បានដឹកជញ្ជូនសត្វទន្សោងនោះទៅកប់នៅក្បែរស្នាក់ការបរិស្ថានភ្នំអណ្ដូង៕


Khcct banner

អត្ថបទទាក់ទង