រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ១ មីនានេះ បានសម្តែងការសោកស្តាយ ចំពោះប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Masud Pezeshkian ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំកំពូលនៃសាធារណរដ្ឋ លោក Seyyed Ali Khamenei។
លោកពូទីន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការសម្លាប់មេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Ali Khamenei និង សមាជិកគ្រួសារ ក្នុងការវាយប្រហារដោយអាម៉េរិក និងអ៊ីស្រាអែល ដែលោកចាត់ទុកថា ជាការរំលោភបំពានយ៉ាងគឃ្លើនលើគ្រប់បទដ្ឋាននៃសីលធម៌មនុស្ស និងច្បាប់អន្តរជាតិ។
បើតាមលោក ពូទីន ប្រទេសរុស្ស៊ីនឹងត្រូវបានគេចងចាំថាជារដ្ឋបុរសដ៏លេចធ្លោម្នាក់អ៊ីរ៉ង់ ដែលបានចូលរួមចំណែកផ្ទាល់ខ្លួនយ៉ាងធំធេងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរុស្ស៊ី-អ៊ីរ៉ង់ ដែលនាំឱ្យពួកគេឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។លោកសម្តែងការអាណិតអាសូរ និង ការគាំទ្រដ៏ស្មោះស្ម័គ្របំផុតរបស់លោក ទៅកាន់សាច់ញាតិ និងមិត្តភក្តិរបស់មេដឹកនាំកំពូល រដ្ឋាភិបាល និង ប្រជាជនអ៊ីរ៉ង់ទាំងមូល។