681 ezgif.com resize
Swift cc time

ជម្លោះនៅមជ្ឈិមបូព៌ា៖កម្ពុជា អំពាវនាវដល់គ្រប់ភាពគីពាក់ព័ន្ធអត់ធ្មត់ជាអតិបរមា ដើម្បីជួយអាយុជីវិតជនស៊ីវិល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីការព្រួយបារម្ភ និងកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា។កម្ពុជាអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់ សន្តិភាព។

ការអំពាវនាវរបស់កម្ពុជា ធ្វើឡើងភ្លាមៗក្រោយពីអាម៉េរិក និងអ៊ីស្រាលអែល បានប្រកាសបើកប្រតិបត្តិការវាយប្រហាររួមគ្នាលើប្រទេស អ៊ីរ៉ង់ ក្រោយពីការចរចាគម្រោងនុយក្លេអ៊ែនៅអ៊ីរ៉ង់ បានបរាជ័យ ដោយអ៊ីស្រាអែលបើកការវាយប្រហារមុន ហើយតាមពីក្រោយដោយអាម៉េរិក ហើយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់។

ចំពោះការវាយប្រហារនេះ មកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ថាមានប្រជាជនកម្ពុជារងគ្រោះទេ ហើយពលរដ្ឋកម្ពុជាទាំងអស់ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពរបស់ខ្លួន។នេះបើយោងតាមក្រសួងការបរទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង