681 ezgif.com resize
Swift cc time

មេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានអាម៉េរិកសម្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដូណាល់ត្រាំប្រកាសថាកំពូលអ៊ីរ៉ង់ អាលី ខាមេនី វ័យ ៨៦ឆ្នាំ បានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាម៉េរិក យោងតាមសេចក្តីប្រកាសរបស់លោកតាមប្រព័ន្ធ TRUST SOCIAL លោក អាលី ខាមេនី ដែលជាមនុស្សអាក្រក់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ បានទទួលមរណភាពហើយ។ នេះមិនត្រឹមតែជាយុត្តិធម៌សម្រាប់ប្រជាជនអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជនជាតិអាម៉េរិកដ៏អស្ចារ្យទាំងអស់ និងប្រជាជនមកពីប្រទេសជាច្រើននៅទូទាំងពិភពលោក ដែលត្រូវបានសម្លាប់ ដោយលោក អាលី ខាមេនី និងក្រុមចោរប្លន់ដ៏សាហាវឃោរឃៅរបស់លោក។

លោកមិនអាចគេចផុតពីប្រព័ន្ធស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធតាមដានដ៏ទំនើបរបស់យើងបានទេ ហើយដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល គ្មានអ្វីដែលលោក ឬមេដឹកនាំផ្សេងទៀត អាចធ្វើបាននោះទេ។ នេះគឺជាឱកាសដ៏អស្ចារ្យបំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីដណ្តើមយកប្រទេសរបស់ពួកគេមកវិញ។

សម្រាប់លោកត្រាំនេះមិនត្រឹមតែជាការស្លាប់របស់លោកអាលី ខាមេនី ប៉ុណ្ណោះទេ ប៉ុន្តែប្រទេសអ៊ីរ៉ង់ក៏ត្រូវបានបំផ្លាញ ចោលយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលត្រឹមតែមួយថ្ងៃផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងច្បាស់លាស់នឹងបន្ត ដោយគ្មានការតបតណាមួយវិញឡើយក្នុងមួយសប្តាហ៍ទៅមុខនេះ រហូតយើងសម្រេចបាននូវគោលបំណងសន្តិភាពរបស់យើងនៅទូទាំងមជ្ឈិមបូព៌ា និង ពិភពលោក!

ទោះជាលោកត្រាំបានប្រកាសបែបនេះក៏ដោយក៏មិនទាន់ឃើញមានអ៊ីរ៉ង់ចេញមុខទទួលស្គាល់ និងបញ្ចាក់ថាការពិតថាមេដឹកនាំខ្លួនពិតជាស្លាប់ពិតប្រាកដមែននៅឡើយនោះទេ៕

Khcct banner

អត្ថបទទាក់ទង