681 ezgif.com resize
Swift cc time

អាម៉េរិកប្រាប់ឱ្យបុគ្គលិក«ស្ថានទូត»ចាកចេញពីប្រទេសអ៊ីស្រាអែលជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅអ៊ីស្រាអែល

អាម៉េរិក៖ លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅអ៊ីស្រាអែលបានជំរុញឱ្យបុគ្គលិកស្ថានទូត និងពលរដ្ឋអាម៉េរិកដែលកំពុងតែរស់នៅប្រទេសអ៊ីស្រាអែលឱ្យចាកចេញពីប្រទេសជាបន្ទាន់ប្រសិនបើពួកគេចង់ចាកចេញ។ ការជំរុញរបស់លោក Mike Huckabee ធ្វើឡើងដោយលោកលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខចំពេលដែលសហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះចម្បាំង និងសម្ភារយោធាទំនើបៗចុងក្រោយជាច្រើនគ្រឿងទៅក្បែរអ៊ីរ៉ង់។

យោងតាមសេចក្តីរាយការណ៍របស់ New York Times នៅក្នុងអ៊ីមែលមួយដែលបានផ្ញើទៅកាន់បុគ្គលិកស្ថានទូតកាលពីព្រឹកថ្ងៃស្រុក លោក Huckabee បានបញ្ជាក់ថាអ្នកដែលចង់ចាកចេញពីប្រទេសអ៊ីស្រាអែលគួរតែចាកចេញថ្ងៃសុក្រនេះ លោកជំរុញឲ្យគ្រប់គ្នាចាកចេញពីប្រទេសតាមដែលអាចធ្វើទៅបានភ្លាមៗ។ លោក Huckabee បានប្រាប់ទៀតថាមិនចាំបាច់ភ័យស្លន់ស្លោទេ តែនេះជារឿងសំខាន់ក្នុងការធ្វើផែនការចាកចេញ ឱ្យបានឆាប់ជាជាងយឺតពេល។

ស្ថានទូតអាម៉េរិកប្រចាំប្រទេសអ៊ីស្រាអែលបានអះអាងទៀតថា ការចាកចេញអនុញ្ញាតឱ្យបុគ្គលិកដែលមិនចាំបាច់ និងសមាជិកគ្រួសាររបស់ពួកគេចាកចេញដោយចំណាយផ្សេងៗលើរដ្ឋាភិបាល លោកថាការសម្រេចចិត្តនេះគឺធ្វើឡើងដើម្បីការពារសុវត្ថិភាព និងប្រុងប្រយ័ត្នកម្រិតខ្ពស់បន្ទាប់ពីបានទទួលភ្លើងខៀវពីក្រសួងការបរទេស៕

Khcct banner

អត្ថបទទាក់ទង