681 ezgif.com resize
Swift cc time

អាកាសចរណ៍ស៊ីវិលរកចំណូលជូនរដ្ឋបានជាង ៥១លានដុល្លារ ក្នុងឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ អាកាសចរណ៍ស៊ីវិលកម្ពុជារកចំណូលជូនរដ្ឋបានជាង ៥១លានដុល្លារ លើសផែនការ ១.៣២% ខណៈអ្នកដំណើរចេញ-ចូលទ្វេទិស តាមផ្លូវអាកាសមានសរុបជិត ៧លាននាក់ កើន១២% បើប្រៀបធៀបក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍។

បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសសរុប ៦,៩៨៨,២៥៩នាក់ (កើន១២% ប្រៀបធៀប២០២៤) និងបានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុប ៩៣,៨៨៩តោន (កើន២១% ប្រៀបធៀបឆ្នាំ២០២៤)។

របាយការណ៍បន្តថា ក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលកម្ពុជាមានសរុបចំនួន ៣៦ក្រុមហ៊ុន ដោយបានភ្ជាប់ជើងហោះហើរទៅកាន់ ៥២ទីក្រុង និង១៨ប្រទេសរួមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ។ ក្នុងឆ្នាំ២០២៥ អាកាសចរណ៍ស៊ីវិល ក៏បានប្រមូលចំណូលជូនរដ្ឋសរុប ៥១,២៦៧,៨៩១ដុល្លារអាម៉េរិក លើសផែនការ ១.៣២% និងបានចុះបញ្ជីអាកាសយាននៅកម្ពុជាចំនួន ៣២គ្រឿង។

តាមរយៈការឆ្លើយនូវកម្រងសំណួររបស់ក្រុមហ៊ុននានា ដែលកំពុងបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានឱ្យដឹងថា វិស័យឯកជនអាកាសចរណ៍ស៊ីវិលកម្ពុជា បានចូលរួមចំណែកផ្តល់ការងារដោយផ្ទាល់ចំនួន ៤,៤៧១នាក់ ក្នុងនោះស្ត្រីមាន ១,៩៤៧នាក់ ស្មើនឹង៤៤% និងបុរសមាន ២,៥២៤នាក់ ស្មើនឹង៥៦% និងបានផ្តល់ការងារជាជំនាញបច្ចេកទេសអាកាសចរណ៍ស៊ីវិលសរុប ១,៨៨០នាក់។

ជាមួយគ្នានេះ ការផ្តល់ការងារជាអ្នកបើកអាកាសយាន(Pilots)សរុបមានចំនួន ១៣៥នាក់ ក្នុងឆ្នាំ២០២៥ និងបាននាំមកនូវប្រាក់ចំណូលប្រតិបត្តិការអាជីវកម្មដោយផ្ទាល់ជិត ៦០០លានដុល្លារសហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង