681 ezgif.com resize
Swift cc time

បារាំង នឹងជួយសម្រួលឱ្យកម្ពុជា-ថៃ អាចចូលទៅប្រើប្រាស់ឯកសារបណ្ណសារពាក់ព័ន្ធនឹងគំនូសព្រំដែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បារាំង បញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រួលដល់ភាគី កម្ពុជា-ថៃ ឱ្យអាចចូលទៅប្រើប្រាស់ឯកសារបណ្ណសារពាក់ព័ន្ធនឹងគំនូសព្រំដែនរបស់ប្រទេសទាំងពីរដែលបារាំងមាន។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក Jean-Noël Barrot រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីទី២៥ ខែកុម្ភៈ។

លោករដ្ឋមន្ត្រី Jean-Noël Barrot ក៏បានរំលឹកឡើងវិញអំពីការយកចិត្តទុកដាក់របស់បារាំងចំពោះស្ថិរភាពក្នុងតំបន់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ។ ការបន្តកិច្ចសន្ទនានយោបាយរវាងប្រទេសថៃ និងកម្ពុជា គឺជាបច្ច័យចាំបាច់ ដើម្បីអនុញ្ញាតឱ្យមានការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី និងប្រកបដោយចីរភាព ដោយគោរពតាមច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ។ ប្រទេសបារាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយវិវាទនេះ ហើយកំពុងធ្វើការជាមួយប្រទេសទាំងពីរដោយអព្យាក្រឹតជាទីបំផុត។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំងសម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង