681 ezgif.com resize
Swift cc time

តុលាការចិនបង្គាប់ឱ្យបុរសម្នាក់សងលុយ «អាំងប៉ាវ» ជាង ១ ម៉ឺនដុល្លារ ទៅឱ្យកូនប្រុសវិញ ក្រោយលួចយកទៅរៀបការប្រពន្ធថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ បុរសម្នាក់នៅក្នុងខេត្ត Henan ប្រទេសចិន បានចាញ់ក្តីកូនប្រុសបង្កើតអាយុ ១០ ឆ្នាំរបស់ខ្លួន ក្រោយលួចដកលុយទាំងអស់ពីគណនីធនាគាររបស់កូនមកចំណាយលើពិធីមង្គលការប្រពន្ធថ្មី ដោយគ្មានការអនុញ្ញាត។តុលាការចិនបានបង្គាប់ឱ្យរូបលោកសងប្រាក់សរុបចំនួន ៨២,៧៥០ យ័ន (ប្រហែល ១១,៥០០ ដុល្លារ) ដែលជាលុយសន្សំពី «អាំងប៉ាវ» រយៈពេលច្រើនឆ្នាំរបស់កូនត្រឡប់ទៅវិញ។

បើតាមកាសែត South China Morning Post រឿងរ៉ាវនេះបានកើតឡើងបន្ទាប់ពីក្មេងប្រុសឈ្មោះ Xiaohui ត្រូវបានបញ្ជូនឱ្យទៅរស់នៅជាមួយម្ដាយ ក្រោយពេលឪពុករបស់គេរៀបការប្រពន្ធថ្មី ប៉ុន្តែម្ដាយរបស់គេបានរកឃើញថា ឪពុកបានលួចដកលុយទាំងអស់ពីគណនីធនាគាររបស់កូនមកចំណាយលើពិធីមង្គលការផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត។

ទោះបីជាបុរសជាឪពុកបានការពារខ្លួនដោយអះអាងថា លុយទាំងនោះបានមកពីសាច់ញាតិខាងលោក ហើយលោករក្សាទុកជំនួសរហូតកូនធំដឹងក្តីក៏ដោយ ប៉ុន្តែតុលាការបានសម្រេចថា យោងតាមក្រមរដ្ឋប្បវេណីចិន លុយអាំងប៉ាវគឺជាកម្មសិទ្ធិស្របច្បាប់របស់កុមារ ហើយអាណាព្យាបាលគ្មានសិទ្ធិរឹបអូស ឬយកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនដែលប៉ះពាល់ដល់សិទ្ធិទ្រព្យសម្បត្តិរបស់កូនឡើយ។

ព្រឹត្តិការណ៍នេះបានបង្កឱ្យមានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គមចិន ដោយមហាជនភាគច្រើនបានសម្តែងការហួសចិត្តចំពោះទង្វើរបស់ឪពុករូបនេះ រហូតមានអ្នកខ្លះលើកឡើងថា «នៅពេលមានម្ដាយចុង ឪពុកបង្កើតក៏ប្រែជាដូចឪពុកចុងដែរ»។

Khcct banner

អត្ថបទទាក់ទង