681 ezgif.com resize
Swift cc time

រោងភាពយន្ត Major Cineplex សម្រេចបិទអាជីវកម្មនៅកម្ពុជា ក្រោយមានវត្តមាន១២ឆ្នាំនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រោងភាពយន្ត Major Cineplex Cambodia ដែលជាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Major Cineplex Group Plc មានមូលដ្ឋាននៅប្រទេសថៃ កាលពីថ្ងៃទី២៦ កុម្ភៈម្សិលមិញ បានប្រកាសលាអតិថិជន និងបានបិទទ្វារឈប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក្រោយពីបើកដំណើរការរយៈពេល ១២ឆ្នាំ នៅក្នុងឧស្សាហកម្មភាពយន្តរបស់ប្រទេសកម្ពុជា។ ការប្រកាសបិទនេះ មិនបានលម្អិតពីមូលហេតុនោះទេ តែគេអាចដឹងច្បាស់ថា អាចដោយសារការពហិការបស់ប្រជាជនកម្ពុជា ក្រោយថៃចូលឈ្លានពានដែនអធិបតេយ្យកម្ពុជា។

ក្នុងសេចក្តីជូនដំណឹង ក្រុមហ៊ុនបានថ្លែងអំណរគុណដល់អតិថិជន សម្រាប់ការគាំទ្រក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក ដោយនិយាយថា វាជាផ្នែកមួយនៃពេលវេលាដែលនាំមកនូវភាពយន្តរាប់មិនអស់។នៅប្រទេសកម្ពុជា រោងភាពយន្ត Major Cineplex មានសាខាចំនួន ៤ នៅរាជធានីភ្នំពេញ និង ២សាខាទៀត នៅខេត្តសៀមរាប។ រោងភាពយន្តនេះ ក៏មានទីតាំងនៅប៉ោយប៉ែត និង បន្ទាយមានជ័យផងដែរ។

ខ្សែសង្វាក់ភាពយន្តនៅកម្ពុជា ដំណើរការក្រោមក្រុមហ៊ុន Major Platinum Cineplex (Cambodia) Co., Ltd. គ្រប់គ្រងក្រោមការកាន់កាប់ភាគហ៊ុន និង រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Major Cineplex Group Plc មានមូលដ្ឋាននៅប្រទេសថៃ។ Major Cineplex Group ជាអាជីវកម្មកម្សាន្ត និង ភាពយន្តរបស់ថៃមានទីស្នាក់ការ នៅទីក្រុងបាងកក។ វាគឺជាប្រតិបត្តិកររោងកុនធំជាងគេមួយរបស់ប្រទេសថៃ ដោយមានប្រតិបត្តិការនៅទូទាំងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍៕

Khcct banner

អត្ថបទទាក់ទង