681 ezgif.com resize
Swift cc time

ក្រុមហ៊ុនទេសចរណ៍ដ៏ធំលំដាប់ពិភពលោក ស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍ GX Annual Summit ២០២៦ នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍ដ៏ធំលំដាប់ពិភពលោក G Adventures ស្នើក្រសួងទេសចរណ៍គាំទ្រ និងសម្របសម្រួលរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍សកលលោកប្រចាំឆ្នាំ២០២៦ (GX Summit 2026) នៅកម្ពុជា។ សំណើនេះត្រូវបានលើកឡើហក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ភាគីក្រុមហ៊ុន G Adventures បានគោរពស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងជំនួបពីប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit 2026) នៅកម្ពុជា រួមមានការផ្តល់ទីតាំងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនៅវត្តភ្នំ ការរៀបចំដំណើរទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាប។

ជាកិច្ចឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ល្អរបស់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាប្រារព្ធព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ហើយក្រសួង បានផ្តល់ការគាំទ្រ និងឯកភាពលើសំណើសុំរបស់ក្រុមហ៊ុន។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានសក្តានុពលខ្ពស់សម្រាប់ការធ្វើដំណើរ វិនិយោគ និងរៀបចំព្រឹត្តិការណ៍សកលលោក ដោយសង្ឃឹមថាការរៀបចំព្រឹត្តិការណ៍ GX Annual Summit ២០២៦ នៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ៕


Khcct banner

អត្ថបទទាក់ទង