681 ezgif.com resize
Swift cc time

ចិនដក ឧត្តមសេនីយ៍ប្រាំ រូបចេញពីសមាជិកភាពសភា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
គណៈប្រតិភូយោធាមកដល់សម្រាប់សម័យប្រជុំបិទបញ្ចប់នៃសមាជប្រជាជនជាតិ (NPC) នៅសាលធំប្រជាជនក្នុងទីក្រុងប៉េកាំង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ AFP

ប៉េកាំង៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន បានគូសបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អ្នកតាក់តែងច្បាប់ចិន បានដកឧត្តមសេនីយ៍កងទ័ពរំដោះប្រជាជនចិនចំនួនប្រាំរូប ចេញពីសមាជិកភាពសភា ដោយក្នុងនោះមានលោក Li Qiaoming ធ្លាប់ជាមេបញ្ជាការកងទ័ពជើងគោក PLA និង លោក Shen Jinlong អតីតមេបញ្ជាការកងទ័ពជើងទឹក PLA ត្រូវបានបណ្តេញចេញពីតំណែងជាអនុប្រធាន NPC (សភាតំណាងប្រជាជនចិន)។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន បានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតលោក Liu Zhenli ប្រធានបុគ្គលិកនៃនាយកដ្ឋានបុគ្គលិករួមនៃគណៈកម្មការយោធាកណ្តាលដ៏មានឥទ្ធិពល ដែលត្រួតពិនិត្យផែនការប្រយុទ្ធ។ តាមកាសែត South China Morning Post ក្រៅពីឧត្តមសេនីយ៍ទាំងប្រាំរូប ឧត្តមសេនីយ៍ឯកម្នាក់ និង ឧត្តមសេនីយ៍ឯកបីរូបក៏ត្រូវបានដកចេញពីបញ្ជីអនុប្រធាននៅក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិនផងដែរ៕

Khcct banner

អត្ថបទទាក់ទង