681 ezgif.com resize
Swift cc time

តុលាការកំពូលចិន បង្ក្រាប«បទល្មើសឆបោក Online Scams» ជាង ១៥៩,០០០ ករណី រយៈពេល៥ឆ្នាំចុងក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ យោងតាមសេចក្តីប្រកាសរបស់តុលាការកំពូលប្រជាជនចិន (SPC) នៅថ្ងៃ២៦កុម្ភៈនេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ តុលាការចិនបានបញ្ចប់នីតិវិធីដោះស្រាយសំណុំរឿងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញ Online Scams ក្នុងសាលដំបូងបានជាង ១៥៩,០០០ ករណី ដោយក្នុងនោះមានជនជាប់ចោទជាង ៣៣៨,០០០ នាក់ ត្រូវបានផ្តន្ទាទោស។ ក្នុងជំហានបន្ទាប់ អាជ្ញាធរចិននឹងពង្រឹងការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុតលើមុខសញ្ញាសំខាន់ៗ ដូចជា មេខ្លោង និងសមាជិកស្នូលនៃក្រុមឧក្រិដ្ឋជន អ្នកផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិការឆបោក មេខ្យល់ជួញដូរមនុស្សឆ្លងដែនខុសច្បាប់ និងក្រុមបងបងតូចបងធំដែលផ្តល់ការការពារប្រដាប់អាវុធដល់ទីតាំងឆបោក។

រាយការណ៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន តុលាការចិនបានបញ្ជាក់ថា បទល្មើសហិង្សាដែលកើតចេញពីការឆបោក ដូចជាការសម្លាប់មនុស្សដោយចេតនា ការបង្ករបួសស្នាម ការចាប់ជំរិត ក៏ដូចជាសកម្មភាពលាងលុយកខ្វក់តាមរយៈធនាគារងងឹត ឬរូបិយបណ្ណនិម្មិត ក៏ជាគោលដៅចម្បងនៃការបង្ក្រាបផងដែរ។

ជាមួយគ្នានេះ លោក Wang Bin ប្រធានផ្នែកព្រហ្មទណ្ឌទី៣ នៃតុលាការកំពូលចិន បានលើកឡើងថា ចិននឹងអនុវត្តគោលនយោបាយ «តុល្យភាពរវាងការដាក់ទោស និងការយោគយល់» ដើម្បីបំបែកក្រុមឧក្រិដ្ឋជន។

លោកពន្យល់បន្ថែមថា ចំពោះបុគ្គលិកកម្រិតទាបដែលមានតួនាទីតូចតាច អ្នកដែលត្រូវបានគេបង្ខំ ឬបោកបញ្ឆោតឱ្យប្រព្រឹត្តខុស និងអ្នកដែលចូលខ្លួនមកសារភាព ក៏ដូចជាជួយអាជ្ញាធរក្នុងការស្វែងរកទ្រព្យសម្បត្តិមកវិញ នឹងត្រូវទទួលបានការបន្ធូរបន្ថយទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់ឱកាសឱ្យពួកគេកែខ្លួន៕

Khcct banner

អត្ថបទទាក់ទង