681 ezgif.com resize
Swift cc time

លោក ថាក់ស៊ីន នឹងត្រូវដោះលែងមុនកំណត់ក្នុងខែឧសភា ក្រោយជាប់ពន្ធនាគារជាងមួយឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងទទួលបានការដោះលែងឱ្យនៅក្រៅឃុំមុនកំណត់ (Parole) នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ ក្រោយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទពុករលួយ មន្រ្តីថៃបានពន្យល់ថាលោកមានលក្ខណៈសម្បត្តិពិសេសខុសពីអ្នកទោសដ៏ទៃក្នុងការទទួលបានការលើកលែងទោស។ ប្រសិនបើមានការអនុម័ត លោកនឹងត្រូវមានសេរីភាពវិញនៅថ្ងៃបន្ទាប់។ បច្ចុប្បន្ន លោកថាក់ស៊ីន កំពុងជាប់ឃុំនៅក្នុងពន្ធនាគារកណ្តាល Klong Prem បន្ទាប់ពីបានចាប់ផ្តើមអនុវត្តទោសកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំមុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ Thai PBS World។

គួរកត់សម្គាល់ថាមហាសេដ្ឋីថៃរូបនេះបានត្រលប់មកប្រទេសថៃវិញនៅឆ្នាំ ២០២៣ ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំ លោកត្រូវបានកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ក្រោយមកបានប្តូរទៅមួយឆ្នាំដោយព្រះមហាក្សត្រលើកលែងទោស លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីជាប់ឃុំបានតែប្រាំមួយខែបន្ទាប់ពីរូបលោកយកលេសថាមានបញ្ហាសុខភាព។លោកថាក់ស៊ីនបានក្លាយជាអតីតនាយករដ្ឋមន្រ្តីថៃដំបូងគេត្រូវបានត្រូវបានតុលាការកំពូលថៃកាត់ទោសឲ្យជាប់ពន្ធនាគារ៕

Khcct banner

អត្ថបទទាក់ទង