មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្រទះឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាម ។
លោក ហេង រតនា អគ្គនាយក CMACបានឱ្យដឹងថា នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម។ នេះជាសំណល់គ្រាប់បែកពីសង្គ្រាមជំនាន់មុនក្នុងកំឡុងទសវត្សឆ្នាំ៦០-៧០ (មានអាយុកាល៥០-៦០ឆ្នាំហើយ) ។
ដោយឡែកសង្គ្រាមសៀមឈ្លានពានលើកនេះ(ឆ្នាំ២០២៥) ក៏បានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMKនេះដែរ និងមានមួយចំនួននៅកប់ក្នុងទឹកដីនៃមាតុភូមិកម្ពុជាយើង(នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ) ៕