681 ezgif.com resize
Swift cc time

ត្រាំប្រគល់«មេដាយកិត្តិយស»ដល់លោក Eric Slover ដែលប្រថុយជីវិតដឹកលោក Maduro និងភរិយាលោកក្នុងប្រតិបត្តិការយោធា Absolute Resolve

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
កំពូលអ្នកបើកបរឧទ្ធម្ភាគចក្រអាម៉េរិកលោក Eric Slover

អាម៉េរិក៖ កំពូលអ្នកបើកបរឧទ្ធម្ភាគចក្រអាម៉េរិកលោក Eric Slover ដែលបានប្រថុយជីវិតដឹកអតីតមេដឹកនាំវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោកបញ្ជូនទៅកាន់នាវាដឹកយន្តហោះអាម៉េរិក និងក្រោយមកបញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាម៉េរិកត្រូវបានលោកដូណាល់ត្រាំប្រគល់មេដាយកិត្តិយសសភាជាតិដែលជាមេដាយខ្ពស់បំផុតសម្រាប់យោធា។ លោក Eric Slover បានបើកឧទ្ធម្ភាគចក្រទីមួយដែលចូលទៅចាប់ខ្លួន និងដឹកលោកនីកូឡាស ម៉ាឌូរ៉ូ ហើយបានរងគ្រាប់របួសប៉ុន្តែនៅរក្សាស្មារតីនឹងនរដើម្បីឲ្យទាហានចូលចាប់អតីតមេដឹកនាំវេណេស៊ុយអេឡាបានដោយសុវត្ថិភាព និងបញ្ជូនទៅកាន់នាវាចម្បាំងអាម៉េរិកភ្លាមៗ។

យោងតាមសេចក្តីរាយការណ៍របស់ FOX NEWS លោកប្រធានាធិបតី ដូណាល់ត្រាំ បានប្រើប្រាស់ផ្នែកមួយនៃសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាជាតិអាម៉េរិកដើម្បីបង្ហាញពីវីរភាពយោធាអាម៉េរិក ដោយផ្តល់កិត្តិយសយោធាខ្ពស់បំផុតរបស់ប្រទេសដល់នាយសេនាធិការកងទ័ពជើងគោកសហរដ្ឋអាម៉េរិក លោក Eric Slover និងប្រធានក្រុមកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក លោក E. Royce Williams ដែលបានសម្រេចជោគជ័យក្នុងប្រតិបត្តិការយោធាចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាលោកទាំងនៅរស់រានមានជីវិតកាត់ទោសនៅសហរដ្ឋអាម៉េរិក។

ឧទ្ធម្ភាគចក្រ Chinook

បើតាមលោកដូណាល់ត្រាំការវាយឆ្មក់ក្នុងប្រតិបត្តិការយោធាដែលហានិភ័យខ្ពស់បំផុតកាលពីដើមខែមករា គឺជាជោគជ័យដ៏ពិសេសមួយដោយក្នុងប្រតិបត្តិការនេះលោក Slover កំពុងបើកបរឧទ្ធម្ភាគចក្រ Chinook ដែលដឹកជញ្ជូនកងកម្លាំងអាម៉េរិកចូលទៅក្នុងទឹកដីសត្រូវដែលដែលជាការប្រថុយជាខ្លាំង លោកថានៅពេលដែលយន្តហោះបានខិតជិតគោលដៅ យន្តហោះលោកបានរងការបាញ់ប្រហារដោយកាំភ្លើងយន្តយ៉ាងខ្លាំងពីទិសដៅជាច្រើនពីក្រុមការពារលោកម៉ាឌូរ៉ូ ។

សម្រាប់លោកត្រាំមានវីរបុរសជាច្រើននៅក្នុងការវាយឆ្មក់ខែមករានោះ ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយមានការប្រឈមគ្រោះថ្នាក់ជាខ្លាំង លោកបានបន្ថែមទៀតថាលោក Slover បានទទួលរងរបួសជាច្រើនគ្រាប់ត្រូវជើងរបស់លោកតែយ៉ាងណាក៏ដោយភាពជោគជ័យនៃបេសកកម្មទាំងមូល និងជីវិតរបស់អ្នកចម្បាំងរួមជាតិរបស់យើង គឺពឹងផ្អែកលើសមត្ថភាពរបស់លោក Eric Slover ក្នុងការបន្តហោះហើរ ខណៈពេលដែលឈាមហូរចុះតាមផ្លូវពេលដែលលោកចាកចេញពីកន្លែងចុះចត៕

Khcct banner

អត្ថបទទាក់ទង