681 ezgif.com resize
Swift cc time

បុរសរុស្ស៊ី និងស្ត្រីថៃម្នាក់ ត្រូវចាប់ខ្លួនពីបទ«ឆបោកតាមទូរស័ព្ទឆ្លងដែន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ កម្លាំងសមត្ថកិច្ចខេត្តឈុនបុរី (Chon Buri) ប្រទេសថៃ នៅថ្ងៃ២៤ កុម្ភៈ បានធ្វើការឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Sergeikha អាយុ ៣៥ ឆ្នាំ និងស្ត្រីជនជាតិថៃម្នាក់ឈ្មោះ Sasiwimol អាយុ ២០ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទសហការជាមួយក្រុមឆបោកតាមទូរស័ព្ទឆ្លងដែន។ ជនសង្ស័យទាំងពីរត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នា ដោយម្នាក់ត្រូវបានឃាត់ខ្លួននៅខុនដូក្នុងស្រុក Bang Lamung និងម្នាក់ទៀតនៅហាងម៉ាស្សាមួយក្នុងស្រុក Sattahip ព្រមទាំងដកហូតបានកាត ATM ចំនួន ៩ សន្លឹក ទូរស័ព្ទដៃ ៣ គ្រឿង និងកុំព្យូទ័រយួរដៃ ១ គ្រឿង។នេះបើតាមកាសែត The Nation Thailand។

តាមការបញ្ជាក់ពីប៉ូលីសថៃ ជនសង្ស័យទាំងពីរបានប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីបង្ហោះព័ត៌មានមិនពិតក្នុងបំណងបោកបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ចូលទៅក្នុងគណនីបណ្តោះអាសន្ន បន្ទាប់មកពួកគេដើរដកប្រាក់សុទ្ធតាមទូ ATM នៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តឈុនបុរី។

បច្ចុប្បន្ន អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទ បញ្ចូលព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ បទឆបោកសាធារណៈ និងបទអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់គណនីធនាគាររបស់ខ្លួនដើម្បីប្រព្រឹត្តបទល្មើស។

Khcct banner

អត្ថបទទាក់ទង