681 ezgif.com resize
Swift cc time

ត្រាំ៖ អ៊ីរ៉ង់ចង់ចរចាខ្លាំងណាស់តែមិនព្រមនិយាយពាក្យថា ប្តេជ្ញាចិត្តមិនបន្តបង្កើតអាវុធនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំ

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានបញ្ជាក់កាលពីល្ងាចថ្ងៃពុធថាប្រទេសអ៊ីរ៉ង់ពេលនេះកំពុងតែចង់ចរចាជាមួយសហរដ្ឋអាម៉េរិកជាខ្លាំង តែលោកថាអ៊ីរ៉ង់ចង់ចរចាក៏ពិតមែនតែមិនព្រមនិយាយពាក្យសម្ងាត់ចេញពីមាត់ថា ខ្លួននិងបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការលើកឡើងរបស់លោកដូណាល់ត្រាំអំឡុងសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាជាតិជាលើកដំបូង គិតចាប់តាំងពីត្រឡប់មកកាន់អំណាចក្នុងអាណត្តិទី២របស់លោក។

មេដឹកនាំកំពូលអ៊ីរ៉ង់ អាលី ខាមេនី

ថ្លែងនៅចំពោះមុខសមាជិកសភាលោកដូណាល់ត្រាំលើកឡើងអំពីអ៊ីរ៉ង់ដោយលោកបានគូសបញ្ជាក់ថាប្រទេសអ៊ីរ៉ង់ចង់ចរចាជាមួយសហរដ្ឋអាម៉េរិកក៏ពិតមែនតែអ៊ីរ៉ង់បែរជាមិននិយាយពាក្យសម្ងាត់របស់ខ្លួនមកថា ខ្លួននឹងបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរ។

លោក ត្រាំ បាននិយាយថាចំណង់ចំណូលចិត្តរបស់ខ្ញុំគឺដោះស្រាយបញ្ហានេះតាមរយៈការទូត ប៉ុន្តែរឿងមួយប្រាកដណាស់៖ ខ្ញុំនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ដែលជាអ្នកឧបត្ថម្ភភេរវកម្មលំដាប់លេខមួយក្នុងពិភពលោកមានអាវុធនុយក្លេអ៊ែរឡើយ។ លោកត្រាំក៏បានរម្លឹកអំពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងខែមិថុនា ឆ្នាំ២០២៥ ដែល ដោយលោកបានព្រមានថាយើងធ្លាប់ព្រមានម្តងហើយកុំឱ្យប៉ុនប៉ងផលិតកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេឡើងវិញនាពេលអនាគត ហើយអ៊ីរ៉ង់នៅតែបន្តផលិតទៀត។

Khcct banner

អត្ថបទទាក់ទង