681 ezgif.com resize
Swift cc time

សហភាពអឺរ៉ុប សហការជាមួយ UNICEF និងអង្គការ GPE ផ្តល់ជំនួយសម្ភារសិក្សាដល់កុមាររងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ សហភាពអឺរ៉ុបប្រចាំកម្ពុជា

សហភាពអឺរ៉ុបប្រចាំកម្ពុជា បានចូលរួមក្នុងពិធីប្រគល់ និងទទួលតង់ និងសម្ភារសិក្សាជាផ្លូវការ ជូនដល់ក្រសួងអប់រំ ក្រោមកិច្ចសហការជាមួយអង្គការ UNICEF Cambodia - ដើម្បីកុមារគ្រប់រូប និងអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education)។

បើតាមសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថា ទោះបីស្ថិតក្នុងកាលៈទេសៈមិនច្បាស់លាស់ក៏ដោយ ក៏ថ្នាក់រៀននៅតែធានាឲ្យបានថាជាកន្លែងផ្ដល់នូវរចនាសម្ព័ន្ធចាំបាច់ ដែលកុមារគ្រប់រូបត្រូវការ ដើម្បីមានអារម្មណ៍សុវត្ថិភាព និងអាចបន្តការសិក្សាបាន។

ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការផ្លាស់ប្តូរទីលំនៅ សហភាពអឺរ៉ុប រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គការ UNICEF និងអង្គការ GPE បាននិងកំពុងផ្តល់ជូននូវ៖  ប្រអប់សម្ភារសិក្សា "School-in-a-Box"៖ រួមមានសម្ភារសិក្សា (ប៊ិច ខ្មៅដៃ សៀវភៅ...) សម្រាប់គ្រូ ១ នាក់ និងសិស្ស ៤០ នាក់ ដែលត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពក្នុងប្រអប់ដែកមាំ ងាយស្រួលក្នុងការដឹកជញ្ជូន។

តង់សិក្សាដែលមានគុណភាពខ្ពស់៖ បង្កើតជាកន្លែងសិក្សាបណ្តោះអាសន្នប្រកបដោយសុវត្ថិភាព នៅតាមតំបន់ដែលសាលារៀនត្រូវបានរងការខូចខាត។ កញ្ចប់សម្ភារសិក្សានៅផ្ទះ៖ សម្រាប់កុមារថ្នាក់ទី ១ ទី ២ និងទី ៣ ដែលកំពុងរៀនអាន និងសរសេរ។ កញ្ចប់សម្ភារសម្រាប់កុមារតូច៖ ប្រដាប់ប្រដាក្មេងលេងបែបអប់រំ សម្រាប់កុមារមត្តេយ្យសិក្សា។

តាមរយៈការផ្តល់ជូននូវសម្ភារចាំបាច់ទាំងនេះ សហភាពអឺរ៉ុប និងអង្គការដៃគូសង្ឃឹមថា ទោះបីស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយ ក៏កុមារនៅតែមានឧបករណ៍គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍខ្លួនរបស់ពួកគេនាពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង