681 ezgif.com resize
Swift cc time

គ្រូបង្រៀនប្រុសម្នាក់នៅខេត្តមួយ ប្រទេសថៃ ត្រូវចោទប្រកាន់ពី«បទបៀតបៀនផ្លូវភេទ» លើសិស្សប្រុស ៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ក្រុមគ្រួសារជនរងគ្រោះមកពីខេត្ត Udon Thani ប្រទេសថៃ បានដាក់ពាក្យបណ្ដឹងទៅកាន់មូលនិធិ Pavena ដើម្បីស្វែងរកយុត្តិធម៌ បន្ទាប់ពីកុមារាជាសិស្សសាលាចំនួន ៤នាក់ ត្រូវបានគេរាយការណ៍ថា រងការបៀតបៀនផ្លូវភេទដោយគ្រូបង្រៀនប្រុសម្នាក់នៅក្នុងផ្ទះសំណាក់។ តាមសាក្សី ហេតុការណ៍ចុងក្រោយបានកើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ នៅពេលដែលគ្រូបង្រៀនរូបនោះស្ថិតក្នុងស្ថានភាពស្រវឹង ហើយបានបង្ខំសិស្សម្នាក់ឡើងម៉ូតូទៅកន្លែងស្នាក់នៅរបស់ខ្លួនដើម្បីធ្វើសកម្មភាពមិនគប្បី ខណៈដែលមិត្តភក្តិពីរនាក់ទៀតដែលព្យាយាមទៅជួយ ក៏ត្រូវបានគ្រូរូបនោះទាញចូលទៅក្នុងបន្ទប់បម្រុងនឹងបៀតបៀនផងដែរ។នេះបើតាមកាសែតថៃ The Thaiger ផ្សាយថ្ងៃ ២៣ កុម្ភៈ។

ក្រោយកើតហេតុ គ្រួសារជនរងគ្រោះបានចុះជួបជាមួយនាយកសាលា និងគ្រូដែលរងការចោទប្រកាន់ ដោយក្នុងនោះគ្រូរូបនោះបានសារភាពកំហុស និងស្នើផ្ដល់សំណងដើម្បីបញ្ចប់រឿង ប៉ុន្តែអាណាព្យាបាលមិនព្រមព្រោះមានករណីស្រដៀងគ្នានេះបានកើតឡើងតាំងពីចុងខែមករា និងលើកុមារដទៃទៀតតាំងពីថ្នាក់ទី៥ មកម្ល៉េះ។

មកទល់ពេលនេះ គ្រូបង្រៀនរូបនោះបានរត់គេចខ្លួនបាត់ បន្ទាប់ពីសាលាមិនបានផ្ដល់កិច្ចអន្តរាគមន៍ឱ្យបានដិតដល់ ដែលជំរុញឱ្យក្រុមគ្រួសារប្តឹងទៅប៉ូលិសភូមិភាគ Wang Sam Mo ដោះស្រាយបន្ត។ បច្ចុប្បន្ន មូលនិធិ Pavena កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ដើម្បីចុះសម្ភាសន៍កុមាររងគ្រោះនៅថ្ងៃទី២៤ ខែកុម្ភៈនេះ និងបន្តនីតិវិធីច្បាប់ឱ្យដល់ទីបំផុត។

Khcct banner

អត្ថបទទាក់ទង