ម៉ិកស៊ិកកូ៖ ស្តេចគ្រឿងញៀនប្រចាំប្រទេសម៉ិកស៊ិកកូលោក Nemesio Oseguera Cervantes (ឈ្មោះក្រៅ El Mencho) ត្រូវបានកងកម្លាំងពិសេសសហរដ្ឋអាម៉េរិក សហការគ្នាជាមួយកងកម្លាំងពិសេសរបស់ប្រទេសម៉ិកស៊ិកកូធ្វើការបាញ់សម្លាប់នៅក្នុងតំបន់តាប៉ាល់ប៉ាកាលពីថ្ងៃអាទិត្យ មុនឈានទៅដល់ការតាមស្វែងរកទីតាំងរូបលោកនោះ កាសែត FIANCIAL TIMES បានរាយការណ៍ថាមនុស្សសំណព្វចិត្តគឺជាមិត្តស្រីរបស់លោកគឺជាអ្នកនាំផ្លូវកងកម្លាំងពិសេសអាម៉េរិក និងម៉ិកស៊ិកកូតាមប្រមាញ់បាញ់សម្លាប់រូបលោក និងកងការពាររូបលោកផ្ទាល់ស្លាប់អស់ជាច្រើននាក់។
យោងតាម FIANCIAL TIMES ទីភ្នាក់ងារចារកម្មអាម៉េរិកបានផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់សំខាន់ៗដែលបានជួយកងកម្លាំងពិសេសម៉ិកស៊ិកកំណត់ទីតាំង និងសម្លាប់មេក្រុមជួញដូរគ្រឿងញៀនដ៏ល្បីល្បាញបំផុតក្នុងប្រទេសម៉ិកស៊ិក។ មន្ត្រីម៉ិកស៊ិកបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេអាចកំណត់ទីតាំងរបស់លោក Nemesio Oseguera Cervantes ដែលជាស្ថាបនិកនៃក្រុម Jalisco New Generation Cartel ដោយការតាមដានដៃគូស្នេហាម្នាក់របស់លោក El Mencho ។ អាជ្ញាធរម៉ិកស៊ិកបានទទួលស្គាល់ការគាំទ្រពីចារកម្មអាម៉េរិកក្នុងប្រតិបត្តិការនេះមែនក៏ ប៉ុន្តែបានបញ្ជាក់ថាវាគ្រាន់តែជា "ការបំពេញបន្ថែម" ក្នុងការតាមចាប់ខ្លួនមេក្រុមជួញដូរគ្រឿងញៀនដែលគេស្គាល់ថាជា "El Mencho" ប៉ុណ្ណោះ។
គួររម្លឹកថាលោក El Mencho វ័យ៥៩ឆ្នាំ ដែលធ្លាប់ជាអតីតមន្រ្តីប៉ូលីស និងក្រោយមកក្លាយខ្លួនជាមេដឹកនាំមេដឹកនាំក្រុមជួញដូរគ្រឿងញៀននៃក្រុមជួញដូរគ្រឿងញៀនជំនាន់ថ្មី Jalisco (CJNG) ដ៏មានឥទ្ធិពលម្នាក់ និងធ្លាប់ត្រូវបានសហរដ្ឋអាម៉េរិកប្រកាស់ផ្តល់រង្វាន់ចំនួន ១៥ លានដុល្លារអាម៉េរិកសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនគាត់។ លោកបានស្លាប់នៅក្នុងឧទ្ធម្ភាគចក្របន្ទាប់ពីរងរបួសនៅក្នុងប្រតិបត្តិការយោធាដោយកងកម្លាំងពិសេសម៉ិកស៊ិកនៅក្នុងតំបន់ព្រៃឈើមួយនៅខាងក្រៅទីក្រុង Tapalpa ក្នុងរដ្ឋ Jalisco ភាគខាងលិចក្នុងការប៉ះទង្គិចគ្នានោះមានឆ្នាំជាតិម៉ិកស៊ិកកូប្រមាណ ២៥នាក់ ត្រូវបានសម្លាប់ប៉ះគ្នាជាមួយកងការពាររបស់លោក El Mencho៕