681 ezgif.com resize
Swift cc time

កម្ពុជាបញ្ជូន«កំណត់ទូត»ជាថ្មីទៅ JBCភាគីថៃ ដើម្បីបញ្ជូនក្រុមវាស់វែងអនុវត្ត«ការបោះបង្គោលព្រំដែន»តាមគំរូដែលបានឯកភាពគ្នា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី ២៣ កុម្ភៈ បានបញ្ជូនកំណត់ទូតជាថ្មីទៅ JBC ភាគីថៃ ស្នើចំនួន ៤ចំណុច ដើម្បីបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង ចន្លោះថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ការស្នើសុំនេះ គឺជាលើកទី៣ ខណៈថៃបន្តសុំលើកពេល និងលើកហេតុផល រង់ចាំនីតិវិធីផ្ទៃក្នុង។

យោងតាមសេចក្តីប្រកាសព័ត៌មាន JBCភាគីកម្ពុជា បានស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs)ចុះទៅលើដីជាក់ស្តែងនៅន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ មីនា ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនលេខ 42-47 ស្ថិតនៅក្នុងភូមិសាស្ត្រាភូមិជោគជ័យ និងព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនលេខ 52-59 ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងដែលបានឯកភាពគ្នា។

ជាមួយគ្នានេះ JBC កម្ពុជា បានស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះបោះបង្គោលបណ្តោះអាសន្នលេខ 33-37 តំបន់បឹងត្រកួន តំបន់ច្រកទ្វាព្រំដែនថ្មដា តំបន់អូរភ្លុកដំរី និងតំបន់មួយចំនួនទៀត នៅចន្លោះថ្ងៃទី ៨ ដល់ថ្ងៃទី ១៥ មីនា ឆ្នាំ២០២៦។បន្ថែមពីនេះ JBC កម្ពុជា ក៏បានស្នើឱ្យមានកិច្ចប្រជុំក្រុមជំនាញបច្ចេកទេស JTSC កម្ពុជា ថៃលើកទី ៥ និងកម្ពុជា JBC ផងដែរ។




Khcct banner

អត្ថបទទាក់ទង