អាម៉េរិក៖ លោក Scott Schelble អនុប្រធានរងនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI សហរដ្ឋអាម៉េរិកបានបញ្ជាក់កាលពីព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈនេះថាបញ្ហា Online Scam គឺជាបញ្ហាតំបន់រួមគ្នាដែលទាមទារមានកិច្ចសហការរួមគ្នាបង្ក្រាបលោកថាការកើតមាន Online Scam នេះមិនមែនមានតែក្នុងប្រទេសកម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ីនោះទេ ដោយ Online Scam មានក្នុងតំបន់ ហើយដើម្បីបង្រ្កាបបានត្រូវតែមានកិច្ចសហប្រតិបត្តការជាមួយគ្នា។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅព្រឹកថ្ងៃអង្គារនេះលោក លោក Scott Schelble អនុប្រធានរងនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានវាយតម្លៃថាការសម្របសម្រួលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសជិតខាងគឺមានសារៈសំខាន់ខ្លាំងណាស់ រាប់ចាប់តាំងពីការកំណត់គោលដៅបញ្ហាឧក្រិដ្ឋកម្មដែលបានរៀបចំទុកជាមុនជាដើម។ លោកបន្ថែមទៀតថាករណីឆបោកមិនមែនមានតែមួយគត់ចំពោះប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសវៀតណាម ឬម៉ាឡេស៊ីទេ ទាំងនេះគឺជាបញ្ហាក្នុងតំបន់ ហើយក្រុមឧក្រិដ្ឋជនទាំងនោះមិនត្រូវបានចងភ្ជាប់ដោយច្បាប់ ឬព្រំដែនភូមិសាស្ត្រទេ ហើយពួកគេធ្វើប្រតិបត្តិការដោយគ្មានទោសពៃរ៍ក្នុងកម្រិតណាមួយ ដោយសារតែពួកគេត្រូវទទួលរងទោសនៃច្បាប់របស់ប្រទេសខ្លួនរាងៗខ្លួន។
សម្រាប់លោក Scott Schelble ភាពជាដៃគូគឺជាគន្លឹះ ការសម្របសម្រួលគឺជាគន្លឹះ ហើយក្នុងនាមជាភ្នាក់ងារអនុវត្តច្បាប់ យើងត្រូវតែប្រើប្រាស់សមត្ថភាពរបស់យើងដើម្បីសម្របសម្រួល និងប្រើប្រាស់ធនធានរបស់យើង៕