681 ezgif.com resize
Swift cc time

កម្ពុជានាំតំណាងអង្គទូត និង អង្គការអន្តរជាតិ ទៅមើលសកម្មភាពឈ្លានពានរបស់ថៃលើកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ២៣ កុម្ភៈនេះ បានដឹកនាំគណៈប្រតិភូ អង្គទូតនិងអង្គការអន្តរជាតិ ជាច្រើនទៅទស្សនកិច្ចទីតាំងនានា ដែលក្រុមយោធាថៃឈ្លានពានដែនអធិបតេយ្យជាតិកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន។ ទស្សនកិច្ចនេះ គឺមានការដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមគណៈប្រតិភូ អង្គទូត និងអង្គការអន្តរជាតិ បានចុះទៅមណ្ឌលស្នាក់នៅបណ្តោះអាសន្ន វត្តច័ន្ទស៊ី ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ក៏នឹងទៅមើលស្ថានភាពយោធាថៃដាក់ទូកុងតឺន័រ កាត់ផ្លូវ ៥៨ យកភូមិជោគជ័យ ផងដែរ។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា ដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និង បានដាក់កុងតឺន័រដឹកទំនិញ រាយលួសបន្លា រារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលចូលផ្ទះសម្បែងរបស់គេបាន ហើយសម្តេចប្រកាសពីជំហរមិនអាចទទួលយកបាននោះទេ ចំពោះសកម្មភាពនេះ។

បើតាមសម្តេច "មធ្យោបាយតែមួយគត់ ដើម្បីផ្ទៀងផ្ទាត់នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលកម្ពុជា និងថៃ បានចុះរួមគ្នាដោយ ពោលគឺ ផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀងទាំងអស់ដែលប្រទេសទាំងពីរមាន។សម្តេច សង្ឃឹមថាប្រទេសថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថា ឥឡូវនេះការបោះឆ្នោតត្រូវបានធ្វើរួចហើយ ហើយសង្ឃឹមថាប្រទេសថៃអាចចាប់ផ្តើមយ៉ាងហោចណាស់នៅលើកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមបោះបង្គោលនៅក្នុងតំបន់ក្តៅ ហើយរៀបចំព្រំដែនឱ្យវិលមកសភាពដើមវិញ៕


Khcct banner

អត្ថបទទាក់ទង