ម៉ិកស៊ិកកូ៖ ស្តេចគ្រឿងញឿនម៉ិកស៊ិកកូលោក Nemesio Oseguera Cervantes ដែលគេច្រើនស្គាល់ឈ្មោះក្រៅថា «El Mencho» ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាពិសេសមួយក្នុងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងពិសេសអាម៉េរិក និងកងកម្លាំងម៉ិកស៊ិកកូលោកជាមេដឹកនាំនៃក្រុមជួញដូរគ្រឿងញៀន Jalisco New Generation (CJNG) ដ៏គួរឱ្យខ្លាច និងសាហាវបំផុតមួយក្នុងប្រទេសលោក ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខដើម្បីចាប់ខ្លួនលោកទាំងរស់។
យោងតាមសេចក្តីរាយការណ៍របស់ BBC លោក Nemesio Oseguera Cervantes បានស្លាប់បាត់បង់ជីវិតនៅពេលដែលលោកកំពុងតែត្រូវបានគេបញ្ជូនរូបលោកទៅកាន់ទីក្រុងម៉ិកស៊ិកកូបន្ទាប់ពីរូបលោកត្រូវរបួសក្នុងប៉ះទង្គិចគ្នារវាងកងការពារលោក និងកម្លាំងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិកកូក្នុងប្រតិបត្តិការយោធាតាមស្លាប់រូបលោក។
សមាជិកក្រុមជួញដូរគ្រឿងញៀនរបស់លោក ចំនួនបួននាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Tapalpa រដ្ឋ Jalisco ភាគកណ្តាល-ខាងលិច នៃប្រទេសម៉ិកស៊ិកកូ ក្នុងការប៉ះទង្គិចគ្នានោះកងកម្លាំងយោធាបីនាក់របស់ម៉ិកស៊ិកកូក៏បានរងរបួសផងដែរ។ សហរដ្ឋអាម៉េរិកបានផ្តល់ព័ត៌មាន និងប្រតិបត្តិការជាមួយនឹងម៉ិកស៊ិកក្នុងតាមសម្លាប់ និងប្រមាញ់មេក្រុមគ្រឿងញឿនមួយនេះ។
ជាការឆ្លើយតបនៃការបាញ់សម្លាប់មេក្រុមគ្រឿងញឿនដ៏ធំក្រុម CJNG របស់លោក El Mencho បានសងសឹកដោយការដុតរថយន្ត សាងសង់របាំងផ្លូវបិទផ្លូវនាៗ និងវាយប្រហារកងកម្លាំងសន្តិសុខនៅក្នុងរដ្ឋចំនួនប្រាំបី៕