681 ezgif.com resize
Swift cc time

អាម៉េរិក និងអ៊ីរ៉ង់គ្រោងនឹង«ចរចា»ជុំទី៣នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi 

អេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងទៅកាន់ CBS News ថា បើគ្មានអ្វីប្រែប្រួលនោះទេព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានកំពុងត្រូវបានរៀបចំឡើងមុនពេលកិច្ចចរចាឡើងវិញលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ លោកថាក្រោមកិច្ចសម្របសម្រួលរបស់ប្រទេសអូម៉ង់កិច្ចចរចាជុំទី៣នឹងបន្តនៅថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវសប្តាហ៍នេះ។

ថ្លែងទៅកាន់ CBS News កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា«ខ្ញុំជឿថា នៅពេលដែលយើងជួបគ្នា ប្រហែលជានៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងហ្សឺណែវម្តងទៀត យើងអាចធ្វើការលើដំណោះស្រាយ រៀបចំលក្ខខណ្ឌ និងឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស»តាមដែលអាចធ្វើទៅបាន។ លោកបានបញ្ជាក់ច្បាស់ៗទៀតថាប្រសិនបើសហរដ្ឋអាម៉េរិកវាយប្រហារយើង នោះយើងមានសិទ្ធិគ្រប់យ៉ាងក្នុងការការពារខ្លួនយើង។

គួររម្លឹកថាសហរដ្ឋអាម៉េរិកបានបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់មជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមជាមួយយន្តហោះចម្បាំង និងនាវាចម្បាំងផ្សេងទៀត ហើយក៏បានពង្រឹងការការពារដែនអាកាសរបស់ខ្លួននៅក្នុងតំបន់ដើម្បីគាំទ្រដល់ការគំរាមកំហែងនៃការជ្រៀតជ្រែកយោធារបស់ខ្លួនលើអ៊ីរ៉ង់។ លោក Witkoff អ្នកចរចាជាន់ខ្ពស់របស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយរបស់ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីកំពុងសួរថាហេតុអ្វីបានជាអ៊ីរ៉ង់មិនទាន់ចុះចាញ់នឹងសម្ពាធនេះ៕

Khcct banner

អត្ថបទទាក់ទង